លោកសេង សុខហេង ជានាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងសហការីបានជួបជាមួយគណៈប្រតិភូចិន

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកសេង សុខហេង ជានាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងសហការីបានជួបជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Zhang Guanche នាយកនៃនាយកដ្ឋានផ្សព្វផ្សាយ នៃវិទ្យាស្ថានបច្ចេកទេសអេឡិចត្រូនិក និងព័ត៌មានសៀងហៃ (Shanghai Technical Institute of Electronics & Information) និងលោក Liao Yu អគ្គនាយករងនៃនាយកដ្ឋានកិច្ចការក្រៅប្រទេស នៃក្រុមហ៊ុន Wuhan Central Group និងទស្សន:កិច្ចវិទ្យាស្ថាន។

លោក ហោ ច័ន្ទសុខា នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានជួបសំណេះសំណាល​ និងជូនពរជាមួយលោកគ្រូ អ្នកគ្រូមកពី Guangxi Volunteer Service Federation ដែលបានបញ្ចប់បេសកកម្ម និងត្រូវត្រឡប់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញ

ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦លោក ហោ ច័ន្ទសុខា នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានជួបសំណេះសំណាល​ និងជូនពរជាមួយលោកគ្រូ អ្នកគ្រូមកពី Guangxi Volunteer Service Federation ដែលបានបញ្ចប់បេសកកម្ម និងត្រូវត្រឡប់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញ។

ឯកឧត្តម តាន់ កុសល និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ Mr. Yeoh Saik Chooi, Director of Elephant Journey International Education Services LTD នៃប្រទេសម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ Mr. Yeoh Saik Chooi, Director of Elephant Journey International Education Services LTD នៃប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់ NPIC ដើម្បីឈានឆ្ពោះក្លាយទៅជាគ្រឹះស្ថានបណ្តុះបណ្តាលកម្រិតស្តង់ដាអន្តរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតបរទេសនាពេលអនាគត។ កិច្ចសហការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Elephant Journey International Education Services LTD នៅពេលនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ដើម្បីសម្រេចឱ្យបាននូវគោលដៅមួយនេះ។