វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។…

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកនាយករង និងក្រុមការងារ ចូលរួមប្រជុំបើកវគ្គសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកនាយករង និងក្រុមការងារ ចូលរួមប្រជុំបើកវគ្គសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ ។

គណៈគ្រប់គ្រងវិទ្យាស្ថាន ដឹកនាំលោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដំឡើងរថយន្ត RMA Cambodia

ពោធិ៍សាត់៖ គណៈគ្រប់គ្រងវិទ្យាស្ថាន ដឹកនាំលោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដំឡើងរថយន្ត RMA Cambodia នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំលោកនាយករង លោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សាក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់។ ជាកិច្ចចាប់ផ្តើម លោក ឆាយ សុខសាន្ត ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុន RMA Cambodia បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថាន ដើម្បីឱ្យយល់អំពីប្រវត្តិក្រុមហ៊ុន និងដំណើរការនៃការដំឡើងរថយន្តនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមនាយកវិទ្យាស្ថានក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ឱកាសដល់និស្សិតសម្រាប់មកទស្សនកិច្ចសិក្សាផ្ទាល់ ដើម្បីស្វែងយល់ពីដំណើរការនៃការដំឡើងរថយន្ត។ បន្ថែមពីនេះ ឯកឧត្តមនាយកក៏ស្នើសុំកិច្ចសហការបន្ថែម ឱ្យក្រុមហ៊ុនបន្តផ្តល់កន្លែងការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ឱកាសទស្សនកិច្ចសិក្សា និងការចូលរួមរបស់ក្រុមហ៊ុននៅក្នុងផ្នែកប្រឹក្សាយោបល់នៃមហាវិទ្យាល័យរថយន្តរបស់វិទ្យាស្ថាន។…

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។

លោកនាយករង សេង សុខហេង បានទទួលជួបសំណេះសំណាលជាមួយអ្នកកស្ម័គ្រចិត្តជនជាតិចិននៃកម្មវិធី “Friendship Bridge Program-Guangxi Volunteer Service in Cambodia” ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦លោកនាយករង សេង សុខហេង បានទទួលជួបសំណេះសំណាលជាមួយអ្នកកស្ម័គ្រចិត្តជនជាតិចិននៃកម្មវិធី “Friendship Bridge Program-Guangxi Volunteer Service in Cambodia” ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ។

លោកនាយករង សេង សុខហេង និងសហការីបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមកពី ក្រុមហ៊ុន Minebea ស្ដីពីការជ្រើសរើសនិស្សិតចូលបម្រើការងារនៅក្នុងក្រុមហ៊ុន

ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦លោកនាយករង សេង សុខហេង និងសហការីបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមកពី ក្រុមហ៊ុន Minebea ស្ដីពីការជ្រើសរើសនិស្សិតចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ។

លោកនាយករង គង់ រ៉ាវុធ និងក្រុមការងារជួបជាមួយក្រុមហ៊ុន Alarm Clock Coffee និងពិភាក្សាលើមុខជំនាញកាហ្វេ និងបានស្នើសុំខាងក្រុមហ៊ុនអោយជួយបណ្ដុះបណ្ដាលជំនាញ ឆុងកាហ្វេ ការលីងគ្រាប់កាហ្វេ និងជួសជុលម៉ាស៊ីនកាហ្វេ

ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦លោកនាយករង គង់ រ៉ាវុធ និងក្រុមការងារជួបជាមួយក្រុមហ៊ុន Alarm Clock Coffee និងពិភាក្សាលើមុខជំនាញកាហ្វេ និងបានស្នើសុំខាងក្រុមហ៊ុនអោយជួយបណ្ដុះបណ្ដាលជំនាញ ឆុងកាហ្វេ ការលីងគ្រាប់កាហ្វេ និងជួសជុលម៉ាស៊ីនកាហ្វេ ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ សម្រាប់ថ្ងៃទី២

ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានអញ្ជើញចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ (9th TVET’s Day) នៅសាលមហាសន្និបាត និងពិព័រណ៌កោះពេជ្រ។