ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន ISI Steel Co., Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

នាព្រឹកថ្ងៃពុធ ១៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក សេង សុខហេង នាយករង តំណាងឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំមន្ត្រី និងសាស្ត្រាចារ្យ ចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding: MoU) រវាងក្រុមហ៊ុន ISI Steel Co., Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងគ្រឹះស្ថានអប់រំចំនួន ៥ ផ្សេងទៀត។ ក្នុងឱកាសនោះ លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាល ISI Group និងជាអគ្គនាយកក្រុមហ៊ុន ISI Steel Co., Ltd បានធ្វើបទបង្ហាញអំពីប្រវត្តិ ការអភិវឌ្ឍ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានចាក់បញ្ចាំងវីដេអូបង្ហាញពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់បុគ្គលិក ដែលជាអតីតនិស្សិតមកពីគ្រឹះស្ថានអប់រំជាដៃគូ…

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស

នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Pham Nha Uyen ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Puratos Grand Place Indochina អំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផលិតនំជូនសិស្ស និស្សិតនៅក្នុងវិទ្យាស្ថាន។ ឯកឧត្តមនាយក បានធ្វើបទបង្ហាញអំពីសក្តានុពល និងរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ព្រមទាំងបង្ហាញនូវឆន្ទៈសហការជាមួយក្រុមហ៊ុនលើការផ្លាស់ប្តូរបទពិសោធន៍ និងការដំណើរការគម្រោងលើការបណ្តុះបណ្តាលរួមគ្នា នៅក្នុងផ្នែកផលិតនំ ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ និងឱកាសការងារជូនដល់ប្អូនៗសិស្ស និស្សិតដែលចាប់អារម្មណ៍លើការផលិតនំ។ លោកស្រី Pham Nha Uyen ក៏បានបង្ហាញអំពីការគាំទ្រលើការបណ្តុះបណ្តាលជូនសិស្ស និស្សិតផ្នែកផលិតនំ ដោយចាប់ផ្តើមពិភាក្សាលើកម្មវិធីសិក្សា និងដំណើរការបណ្តុះបណ្តាលរួមគ្នាជាមួយវិទ្យាស្ថាន បន្ទាប់ពីចុះអនុស្សរណៈនៃការយោគល់គ្នានេះ។

ហ៊ុនសូលធីមអេឡិចត្រូនិក solteam (ខេមបូឌា) អញ្ជើញមកធ្វើបទបង្ហាញស្តីអំពីការផលិតគ្រឿងបន្លាស់អេឡិចត្រូនិក,អគ្គិសនី, ផ្សព្វផ្សាយអំពីឱកាសការងារអំពីក្រុមហ៊ុនដល់សិស្សានុសិស្ស ដែលជិតបញ្ចប់ការសិក្សា និងទស្សនកិច្ចវិទ្យាស្ថាន

ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនសូលធីមអេឡិចត្រូនិក solteam (ខេមបូឌា) អញ្ជើញមកធ្វើបទបង្ហាញស្តីអំពីការផលិតគ្រឿងបន្លាស់អេឡិចត្រូនិក,អគ្គិសនី, ផ្សព្វផ្សាយអំពីឱកាសការងារអំពីក្រុមហ៊ុនដល់សិស្សានុសិស្ស ដែលជិតបញ្ចប់ការសិក្សា និងទស្សនកិច្ចវិទ្យាស្ថាន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស

ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស ។

ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យាអវកាស និងវិទ្យុអាម៉ាទ័រ!

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករង សេង សុខហេង និង សាស្ត្រាចារ្យ មហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានទទួលស្វាគមន៍អ្នកជំនាញអន្តរជាតិមកពី ប្រទេសស៊ីប្រូស (Cyprus) , អាល្លឺម៉ង (Germany) និង សហរដ្ឋអាមេរិក (USA) ក្នុងជំនួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។កិច្ចប្រជុំពិភាក្សានេះបានផ្តោតសំខាន់លើប្រធានបទបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន ៤ រួមមាន៖1. Satellite Communication (ប្រព័ន្ធទំនាក់ទំនងផ្កាយរណប)2. CubeSat (ការអភិវឌ្ឍ និងប្រតិបត្តិការផ្កាយរណបខ្នាតតូច)3. Amateur Radio (វិស័យវិទ្យុទាក់ទងអាម៉ាទ័រ និងការប្រឡងអាជ្ញាប័ណ្ណ ARRL)4. ICT Infrastructure (ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍)🤝 ជំនួបដ៏មានសារៈសំខាន់នេះ គឺជាជំហានដ៏ធំមួយទៀតក្នុងការបើកផ្លូវស្វែងរក កិច្ចសហប្រតិបត្តិការ (Cooperation) លើការផ្លាស់ប្តូរបច្ចេកវិទ្យា ការស្រាវជ្រាវរួមគ្នា និងការបង្កើតឱកាសថ្មីៗសម្រាប់សាស្ត្រាចារ្យ និងនិស្សិតវិស្វកម្មរបស់ NPIC លើឆាកអន្តរជាតិ។មហាវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកជំនាញការទាំងបីប្រទេស…

លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារប្រជុំពិភាក្សាអំពី “កម្មវិធី និងការបណ្តុះបណ្តាល TVET ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន”

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារប្រជុំពិភាក្សាអំពី “កម្មវិធី និងការបណ្តុះបណ្តាល TVET ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន” ជាមួយ Prof. Rajah Rasiah, Professor of Economics and Executive Director, Asia-Europe Institute, University of Malaya of Malaysia.

សូមស្វាគមន៍គណៈប្រតិភូមកពី​​​ មជ្ឈមណ្ឌលព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឌី.ធី.អេ (D.T.A REHAB CENTER) ក្នុងគោលបំណងទស្សនកិច្ចនិងពិក្សាការងារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សូមស្វាគមន៍គណៈប្រតិភូមកពី​​​ មជ្ឈមណ្ឌលព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឌី.ធី.អេ (D.T.A REHAB CENTER) ក្នុងគោលបំណងទស្សនកិច្ចនិងពិក្សាការងារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។…

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកនាយករង និងក្រុមការងារ ចូលរួមប្រជុំបើកវគ្គសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកនាយករង និងក្រុមការងារ ចូលរួមប្រជុំបើកវគ្គសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ ។