National Polytechnic Institute of Cambodia (NPIC) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលផ្នែកបច្ចេកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឈានមុខគេនៅកម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC ជាសាលាមួយដែលមានកេរ្តិ៍ឈ្មោះល្អដែលអ្នកវិនិយោគ អ្នករកស៊ី ក៏ដូចជាដៃគូអភិវឌ្ឍន៍ អ្នកណាក៏ស្គាល់សាលានេះដែរ ហើយសិស្ស-និស្សិតដែលបានចេញពីសាលា គឺមានការងារធ្វើល្អៗច្រើន។
ដូច្នេះការណ៍ដែលសាលានេះបានផ្តល់ឱកាសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ យុវជនមកពីគ្រួសារងាយរងហានិភ័យបានចូលរៀននៅកន្លែងនេះជាមួយសម្ភារៈបរិក្ខារ ជាមួយគ្រូដែលបានបទពិសោធន៍ ខ្ញុំគិតថាជាការរួចចំណែកយ៉ាងសកម្មរបស់សាលាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សតវត្សទី២១ គឺជារយៈពេលដែលពោរពេញទៅដោយការផ្លាស់ប្តូរ និងការប្រកួតប្រជែងជាច្រើន។ ដូច្នេះ ការផ្តល់ដល់ពលរដ្ឋ ជាពិសេសយុវជនឱ្យបានត្រៀមលក្ខណៈរួចរាល់សម្រាប់ពិភពការងារ តាមរយៈការផ្តល់ការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញផ្សារភ្ជាប់ជាមួយនឹងអាកប្បកិរិយាវិជ្ជាមាន នឹងជួយពួកគេមានភាពធន់ទៅនឹងការផ្លាស់ប្តូរបញ្ហាប្រឈមនានា និងការប្រកួតប្រជែង។
អាស្រ័យដូចនេះ វត្តមាននៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺដើម្បីក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ជូនដល់អ្នកស្រាវជ្រាវនូវចំណេះដឹង ជំនាញមូលដ្ឋានរឹងមាំ ឥរិយាបថរៀនពេញមួយជីវិត និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការក្លាយខ្លួនជាកម្លាំងពលកម្មដែលមានសក្តានុពលសម្រាប់គ្រួសារ សង្គម និងការអភិវឌ្ឍប្រទេស។
ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះវិទ្យាស្ថាននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើនការកែលម្អគុណភាពបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើងថែមទៀត។
អាហារូបករណ៍សម្រាប់និស្សិត
អាហារូបករណ៍និស្សិតនារី
អាហារូបករណ៍និស្សិតលេខ១ប្រចាំថ្នាក់
អាហារូបករណ៍និស្សិតលេខ២ប្រចាំថ្នាក់
អាហារូបករណ៍និស្សិតនិទ្ទេស A
អាហារូបករណ៍និស្សិតនិទ្ទេស B
អាហារូបករណ៍និស្សិតនិទ្ទេស C
វិទ្យាស្ថានមានអាហារូបករណ៍ចម្រុះសម្រាប់ផ្តល់ជូននិស្សិត
សេវាកម្មសម្រាប់និស្សិត
វិទ្យាស្ថានផ្តល់ជូនកន្លែងស្នាក់នៅសម្រាប់និសិ្សតដែលមកពីបណ្តាខេត្តឆ្ងាយៗ។ អន្តេវាសិកដ្ឋានវិទ្យាស្ថានក៏មានកន្លែងសម្រាប់និស្សិតចម្អិនម្ហូបជុំគ្នាផងដែរ
វិទ្យាស្ថានមានអាហារដ្ឋាននិស្សិតសម្បួរបែបប្រកបដោយអនាម័យ និងមានតម្លៃសមរម្យ ។ និស្សិតក៏អាចស្វែងអាហារដ្ឋាននៅក្រៅបរិវេណវិទ្យាស្ថានបានផងដែរ
វិទ្យាស្ថានមានរថយន្តដឹកជញ្ជូននិស្សិតប្រកបដោយផាសុកភាព សុវត្ថិភាព និងតម្លៃសមរម្យគឺត្រឹមតែ ២.០០០រៀល សម្រាប់ការធ្វើដំណើរទៅមក
នៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថាន មានផ្ទុកទៅដោយឯកសារ សៀវភៅសិក្សាច្រើនប្រភេទ និងមានប្រព័ន្ធអ៊ីនធឺណែត សម្រាប់និស្សិតស្រាវជ្រាវបន្ថែម