សារពីព្រឹទ្ធបុរសមហាវិទ្យាល័យ

លោក ព្រំ ពៅ

យុគសម័យនៃបដិវត្តឧស្សាហកម្មទំនើប អ្វីៗត្រូវបានកែប្រែ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញប្រទេសកម្ពុជា ក៏កំពុងឈានទៅធ្វើការកែរទម្រង់គ្រប់វិស័យនៃប្រព័ន្ធដំណើរការផងដែរ សំដៅដើម្បីក្លាយខ្លួនឱ្យទៅជាប្រទេសឧស្សាហកម្មទំនើបនាពេលអានាគតដ៏ឆាប់ខាងមុខនេះ។
ឧស្សាហកម្មគឺជាផ្នែកមួយដ៏ចម្បងដែលមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍យ៉ាងលឿននាដំណាក់កាលចុងក្រោយដែលមានឈ្មោះថាឧស្សាហកម្មទំនើប4.0។ រាល់ឧបករណ៍ប្រើប្រាស់គ្រប់យ៉ាងទាំងអស់នាពេលបច្ចុប្បន្នគឺសុទ្ធតែបានបំពាក់ភ្ជាប់មកជាមួយនូវប្រព័ន្ធឌីជីថលឆ្លាតវ័យដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងអាចចងចាំបានច្រើនបែបនិងច្រើនយ៉ាង។

វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាសរសរស្តម្ភមួយដែលអាចឆ្លើយតបទៅនិងការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ ។ បច្ចេកវិទ្យាកាន់តែទំនើប តម្រូវឱ្យអ្នកប្រើប្រាស់ក៏កាន់តែមានចំណេះដឹងនិងជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទៅលើមុខងារនីមួយៗនៃដំណើរការរបស់ ​វាផងដែរ។រាល់គ្រឿងបង្គុំស្ទើរតែទាំងអស់នៃប្រព័ន្ធចង្វាក់ផលិតកម្ម ទោះស័្វយប្រវត្តឬមិនស្វ័យប្រវត្តក្តី ដែលកំពុងប្រើប្រាស់នៅក្នុងឧស្សាហកម្ម រាប់ចាប់ពីខ្នាតតូចរហូតដល់ធំ គឺជាផ្នែកដែលពាក់ព័ន្ធទៅនឹងមេកានិក។ ដែលនាពេលបច្ចុប្បន្នផ្នែកមេកានិកត្រូវបានច្របាច់បញ្ចូលនូវផ្នែកមួយចំនួនដ៏ទៃទៀតដូចជាៈ ផ្នែកអេឡិចត្រូនិច ផ្នែកប្រព័ន្ធខ្យល់ឬប្រព័ន្ធប្រេងបូម និងប្រព័ន្ធកុងត្រូល (System Control) ដែលដំណើរការដោយការសរសេរកម្មវិធីសម្រាប់ឱ្យម៉ាស៊ីនដំណើរការ ដែលភាសារបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ននេះហៅថា មេកាត្រូនិក

ការសិក្សាជំនាញមេកានិកគឺជាជំរើសដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរបុគ្គលគ្រប់រូបឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបទ​ ព្រមទាំងបទពិសោធន៍ដ៏ទៃៗច្រើនទៀតដែលបានភ្ជាប់មកជាមួយក្នុងកម្មវិធីបណ្តុះបណ្តាល​។ ក្រោយបញ្ចប់ការសិក្សា គេអាចបញ្រ្ជាបចូលក្នុងវិស័យនៃបដិវត្តឧស្សាហកម្មទំនើបនេះដែលកំពុងប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកទេសក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង។

មហាវិទ្យាល័យមេកានិកត្រូវបានបំពាក់នូវឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបកម្មទាន់សម័យជាច្រើនសម្រាប់ធ្វើការបណ្តុះបណ្តាល និងអនុវត្តន៍។ សាស្រ្តាចារ្យនៃមហាវិទ្យាល័យនេះគឺសុទ្ធត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលស្ទាត់ជំនាញទាំងក្នុងស្រុក និងបរទេស ។ មហាវិទ្យាល័យក៏មានដៃគូរសហការ ជាច្រើនក្រុមហ៊ុនទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ មិនតែប៉ុណ្ណោះមហាវិទ្យាល័យក៏មានជំនាញការបរទេសមកជួយធ្វើការបណ្តុះបណ្តាលថែមទៀតដែរ។

សង្ខេបមក ទស្សនវិស័យសំខាន់នៃការសិក្សាជំនាញមេកានិក គឺធ្វើខ្លួនឱ្យក្លាយជាអ្នកឯកទេសស្ទាត់ជំនាញដែលចេះប្រើប្រាស់ 4H គឺដៃ (Hand) ខួរក្បាល (Head ) បេះដូង ( Heart ) និង មានសុខភាព ( Health ) ។ សូមឱ្យសារមួយនេះក្លាយជាដៃគូររបស់អ្នក ។

  • ដេប៉ាតឺម៉ង់ប្រព័ន្ធឧស្សាហកម្មស្វ័យប្រវត្តិកម្ម (មេកាត្រូនិក)

    ប្រព័ន្ធឧស្សាហកម្មស្វ័យប្រវត្តិកម្ម (មេកាត្រូនិក) ផ្តោតការបណ្តុះបណ្តាលផ្អែកតាមតម្រូវការផ្ទាល់របស់ម៉ាស៊ីនចង្វាក់ផលិតកម្ម ដែលកំពុងដំណើរការនៅក្នុងសិប្បកម្មឬរោងចក្រសហគ្រាសនានា ដូចជារោងចក្រផលិតគ្រឿងភេសជ្ជ រោងចក្រផលិតគ្រឿងបរិក្ខារនានាដែលទាក់ទងទៅ នឹងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ជាដើម។

    ដេប៉ាតឺម៉ង់នេះមានមុខវិជ្ជាសំខាន់ៗចំនួន ដែលជាមុខវិជ្ជាស្នូលកំពុងពេញនិយម និងត្រូវការខ្លាំងនៅក្នុងវិស័យបច្ចេកទេសឧស្សាហកម្មដូចជា៖

      1. អេឡិចត្រូនិកកុងត្រូល(Electronic Control ) សិក្សាអំពីការដំឡើងបណ្តាញអគ្គិសនីអេឡិចត្រូនិក នៅក្នុងគ្រឿងបង្គុំម៉ាស៊ីន សិក្សាអំពីការតបណ្តាញអេឡិចត្រូនិក និងសរសេរប្រូក្រាមជាមួយម៉ាស៊ីន Arduino ដើម្បីបញ្ជាឱ្យគ្រឿងបង្គុំដំណើរការ។
      2. ប្រព័ន្ធខ្យល់និងប្រេងបូម(Electro Pneumatic &Electro Hydraulic System ) មុខវិជ្ជានេះជាមុខវិជ្ជា សំខាន់ និងអាចប្រើប្រាស់បានច្រើនប្រភេទ នៅក្នុង គ្រឿងចក្រ ឬនៅតាមរោងចក្រ សិប្បកម្មខ្នាតតូចរហូតដល់ខ្នាតធំបានទាំងអស់។ ការសិក្សាគឺផ្តោតលើមុខងារ និងនិមិត្តសញ្ញានៃគ្រឿងបង្គុំរបស់ប្រព័ន្ធខ្យល់  និងប្រេងបូម សិក្សាអំពីការតបណ្តាញដើម្បីដំណើរការគ្រឿងចក្រ។
      3. ម៉ាស៊ីនសរសេរកម្មវិធីបញ្ជាដំណើរការ PLC ( Program Logic Control ) មុខវិជ្ជានេះសិក្សាអំពីការដំឡើងគ្រឿងបង្គុំម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្ត និងរៀបបណ្តាញអគ្គិសនី បន្ទាប់មកសរសេរប្រូក្រាមដើម្បីពិនិត្យ និងដាក់ឱ្យម៉ាស៊ីនធ្វើការឱ្យត្រូវតាមកម្មវិធីដែលបានសរសេរ។
  • ដេប៉ាតឺម៉ង់វិស្វកម្មមេកានិក

    ដេប៉ាតឺម៉ង់វិស្វកម្មមេកានិក ជាផ្នែកដែលទាក់ទងផ្ទាល់ជាមួយ និងការផលិតឬជួសជុលគ្រឿងបន្លាស់នានារបស់ម៉ាស៊ីន។ នៅផ្នែកនេះមានម៉ាស៊ីនតូច ធំជាច្រើនដែលត្រូវសិក្សា និងអនុវត្តដូចជា៖

    1. ប្រើប្រាស់ម៉ាស៊ីនក្រឡឹង,ហ្រ្វែរ និងសំលៀង( Turning, Milling& Grinding Machine Operation ) សិក្សាអំពីរបៀបប្រើប្រាស់ម៉ាស៊ីនសម្រាប់បន្ស៊ីលោហៈទៅតាមប្រភេទនៃលោហៈផ្សេងៗគ្នាដូចជាដែក ស្ពាន់ អាលុយមីញ៉ូម ដែកស្មិតជាដើម។
    2. ប្រើប្រាស់ម៉ាស៊ីនក្រឡឹង, ហ្រ្វែរ ស្វ័យប្រវត្ត CNC ( Turning, Milling Computer Numerical Control Machine Operation)  មុខវិជ្ជានេះសិក្សាអំពីរបៀបប្រើប្រាស់ម៉ាស៊ីនក្រឡឹង និងម៉ាស៊ីនហ្រ្វែរស្វ័យប្រវត្តតាមរបៀបទំនើប គឺគ្រាន់តែគូររូបហើយបំលែងឬសរសេរកូដហើយបញ្ចូលក្នុង ខួរក្បាល នោះម៉ាស៊ីនអាចផលិតតាមតម្រូវការចង់បាន។
  • ដេប៉ាតឺម៉ង់បន្សារលោហៈ

    មិនថានៅតាមគេហដ្ឋានឬរោងចក្រសុទ្ធតែត្រូវការ​ ផ្សារ ដំឡើងឬផ្គុំជាគ្រឿងម៉ាស៊ីននានាជៀសមិនរួច ។ ផ្នែកនេះដើរតួសំខាន់ក្នុងការរៀបចំដើម្បីឱ្យការសិក្សាទាំងទ្រឹស្តី និងអនុវត្តប្រកបដោយគុណភាព ទាំងការយល់ដឹងអំពី របៀបផ្សារ បញ្ឈរ ផ្សាផ្តេក ផ្សារ​ ទីបជាដើម ពិសេសប្រភេទរបស់លោហៈ ការប្រើប្រាស់ម៉ាស៊ីនផ្សារ ព្រមទាំងសិក្សាលំអិតអំពីរបៀបនៃការប្រើប្រាស់ប្រភេទ របស់ធូបផ្សារនិមួយៗ​ និងចេះពិនិត្យ ប្លង់មុនពេលដំឡើងការងារជាដើម។ ផ្នែកនេះមានមុខវិជ្ជាសំខាន់ៗដូចជា៖

    1. ប្រើប្រាស់ម៉ាស៊ីនផ្សាអគ្គិសនី ( Electric Welding Machine Operation ) មុខវិជ្ជានេះសិក្សាអំពីរបៀបប្រើប្រាស់ម៉ាស៊ីនផ្សារ និងការលៃតម្រូវអាំងតង់ស៊ីតេចរន្តរបស់ម៉ាស៊ីនឱ្យត្រូវជាមួយប្រភេទលោហៈ និងកម្រាស់របស់វា។
    2. ប្រើប្រាស់ម៉ាស៊ីនផ្សា MIG(Metal Inert Gas) សិក្សាអំពីរបៀបដំឡើងម៉ាស៊ីនមុនពេលផ្សារ ចេះលៃតម្រូវហ្គាស និងចេះប្រើប្រាស់ម៉ាស៊ីននៅពេលផ្សារជាមួយលោហៈដែលមានប្រភេទផ្សេងៗគ្នាឱ្យបានស្ទាត់ជំនាញជាដើម។
    3. ប្រើប្រាស់ម៉ាស៊ីនផ្សា TIG ( Tungsten Inert Gas ) សិក្សាទៅលើរបៀបនៃការផ្សារ អ៊ីណុក អាលុយមីញ៉ូម ឬ ផ្សារប្រភេទដែកកម្រាស់ផ្សេងៗគ្នា យល់ដឹងអំពីការបញ្ជាម៉ាស៊ីន និងរបៀបលៃតម្រូវចរន្តមុនពេលផ្សាជាដើម។
  • ដេប៉ាតឺម៉ង់បរិក្ខារត្រជាក់

    ទូទឹកក ទូក្លាសេ ម៉ាស៊ីនត្រជាក់ទាំងខ្នាតតូចឬធំទាំងអស់គឺសុទ្ធតែជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ដេប៉ាតឺម៉ង់មួយនេះបានរៀបចំនូវកម្មវិធីបណ្តុះបណ្តាលដោយមានការសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួន ឱ្យក្លាយជាការបណ្តុះបណ្តាលផ្អែកតាមសមត្ថភាព ដោយមានការអនុវត្តដំឡើង និងធ្វើសេវាកម្មម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទូទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ និងម៉ាស៊ីនត្រជាក់ជាដើម។ មុខវិជ្ជាសំខាន់ដែលត្រូវសិក្សាមាន៖

    1. តបណ្តាញអគ្គិសនី( Electrical Installation ) សិក្សាអំពីរបៀបតបណ្តាញអគ្គិសនីនៅក្នុងគេហដ្ឋានជាមួយគ្រឿងម៉ាស៊ីនដើម្បីឱ្យមានសុវត្ថិភាព និងគុណភាព។
    2. ដំឡើង និងជួសជុលម៉ាស៊ីនត្រជាក់ពីរកំណាត់( Install & Service of Spite Air Conditioner ) សិក្សាអំពីរបៀបដំឡើង កុងដង់ស៊័រ និងតបណ្តាញអគ្គិសនីភ្ជាប់ជាមួយ កុំប្រេសស៊័រ រួមទាំងរបៀបបញ្ចូលហ្គាស និងលៃតម្រូវរ៉េមូត(Remote) ដើម្បីឱ្យម៉ាស៊ីនដំណើរការល្អ។
    3. ដំឡើង និងជួសជុលម៉ាស៊ីនទូទឹកកក( Install & Service of Refrigerator ) មុខវិជ្ជានេះធ្វើការបណ្តុះបណ្តាលទៅលើរបៀបជួសជុលទូទឹកកកដោយចាប់ផ្តើមអំពីការវិភាគកំហូចខាតនៅក្នុងគ្រឿងបង្គុំនិមួយៗរបស់ទូទឹកកក និងផ្លាស់ប្តូរនូវគ្រឿងដែលខូចខាត។
  • ដេប៉ាតឺម៉ង់បរិក្ខារឧស្សាហកម្ម

    បរិក្ខារឧស្សាហកម្មជាផ្នែកមួយដែលទាមទារឱ្យមានពហុជំនាញ។ នៅតាមផ្ទះក្តី តាមសណ្ឋាគារ តាមឧស្សាហកម្ម ឬអាគាធំៗជាច្រើនត្រូវបានប្រើប្រាស់ជាមួយប្រព័ន្ធទឹកក្តៅ ទឹកត្រជាក់ ប្រព័ន្ធពន្លត់អគ្គីភ័យជាដើម សុទ្ធតែត្រូវការអ្នកឯកទេស ឬបច្ចេកទេសដែលត្រូវបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ប្រកមដោយគុណភាព និងមានការទទួលខុសត្រូវខ្ពស់ជាមួយការងារ។មុខវិជ្ជាសំខាន់នៃផ្នែកនេះមាន៖

    1. ពត់ មូរ និងកាត់លោហៈ ( Bending Rolling &Cutting Steel ) សិក្សាអំពីបច្ចេកទេសពត់ទុយោទីប ពត់លោហៈដែលមានទម្រង់ផ្សេងៗគ្នា និងរបៀបបញ្ជាម៉ាស៊ីនត្រូវតាមតម្រូវការងារជាក់ស្តែង ។ សិក្សាអំពីរបៀបពត់ទុយោជ័រតាមទម្រង់ផ្សេងៗជាដើម។
    2. ដំឡើង និងជួសជុលបរិក្ខារប្រើប្រាស់ ( Install and Service of Component use ) សិក្សាអំពីរបៀបដំឡើងម៉ាស៊ីននានាដូចជា ការតបណ្តាញប្រព័ន្ធទឹកក្តៅ ការដំឡើងបណ្តាញទឹកត្រជាក់ ការដំឡើងបណ្តាញពន្លត់អគ្គីភ័យដោយប្រើទឹក និងដំឡើងប្រព័ន្ធសុវត្ថិភាពនានាជាដើម។
បរិញ្ញាបត្រមេកានិកទូទៅ

មហាវិទ្យាល័យមេកានិកបានរៀបចំកម្មវិធីសិក្សាដោយផ្អែកតាមតម្រូវការរបស់ឧស្សាហកម្ម ដោយច្របាច់បញ្ចូលទាំងចំណេះដឹង ជំនាញ និងឥរិយាបទ ក្នុងគោលបំណងដើម្បីឱ្យនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ដែលអាចបំពេញការងារបាន ។ កម្មវិធីសក្សាត្រូវបានក្សាយោបល់ពីសំណាក់ក្រុមហ៊ុនឯកជនក្នុងស្រុកជាច្រើន ដែលផ្តល់ធាតុចូលដើម្បីអោយត្រូវទៅនិងទីផ្សារ។ ការសិក្សាសរុបចំនួន៤ឆ្នាំ ដែលមានចំនួនប្រមាណ ១០២០ម៉ោងក្នុងមួយឆ្នាំ​ៗ ហើយមុខវិជ្ជានិមួយៗត្រូវបានបែងចែកចេញជាផ្នែកទ្រឹស្តី ៤០% និង ៦០%អនុវត្តក្នុងរោងជាងឬបន្ទប់ពិសោធន៍ ។

គឺជាឆ្នាំសិក្សានៅក្នុងថ្នាក់ឆ្នាំមូលដ្ឋាន ដែលតម្រូវអោយនិស្សិតសិក្សាឡើងវិញនូវមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា រូបវិទ្យា និងមុខវិជ្ជាមួយចំនួនផ្សេងទៀតពាក់ព័ន្ធនិងជំនាញ។ ឆ្នាំនេះត្រូវបានគ្រប់គ្រងដោយមហាវិទ្យាល័យថ្នាក់ឆ្នាំមូលដ្ឋាន។

ការសិក្សានៅក្នុងឆ្នាំនេះ គឺជាឆ្នាំដំបូងដែលនឹងត្រូវចាប់យកជាអាជីព របស់ខ្លួននាពេលអាណាគត កម្មវិធីសិក្សាគឺត្រូវបានរៀបចំនូវមុខវិជ្ជាមួយចំនួនដែលជួយតម្រង់ទឹសទៅរកជំនាញ។  

ក្រោយបញ្ចប់ឆ្នាំសិក្សានៅឆ្នាំទី២នេះ និស្សិតមានសមត្ថភាពដូចជា៖

  • ចេះប្រើប្រាស់ឧបករណ៍សុវត្ថិភាពនិងចេះអនុវត្តផ្សារឆាប ស្វាន ការ៉ូ ដោយដៃ និងម៉ាស៊ីន
  • ចេះគូរប្លង់ដោយដៃ និងចេះប្រើប្រាស់កម្មវិធី Auto CAD និង Solidwork គូរប្លង់បច្ចេកទេស
  • យល់ដឹង និងអាចបកស្រាយអំពីប្រភេទនៃលោហៈ និងប្រភេទនៃវត្ថុធាតុផ្សេងៗ
  • យល់ដឹង​និងចេះប្រើប្រាស់សំភារៈសុវត្ថភាពបានស្ទាត់ជំនាញ
  • ចេះប្រើប្រាស់ឧបករណ៍រង្វាស់បានស្ទាត់ជំនាញ
  • វិភាគ និងចេះតបណ្តាញអេឡិចត្រូនិក

កម្មវិធីសិក្សាមាន៖

មុខវិជ្ជាមូលដ្ឋាន ( Basic Subject )៖

  • ភាសាអង់គ្លេស( English )
  • គណិតវិទ្យាបច្ចេកទេស ( Industrial Mathematic )
  • រូបវិទ្យា ( Physic )

មុខវិទ្យាតម្រង់ទឹសវិជ្ជាជីវៈ ( Common Subject ) ៖

  • សុវត្ថិភាព Safety
  • កម្មវិធីគូរគំនូរបច្ចេកទេសAutoCAD,Solidwork
  • អនុវត្តមូលដ្ឋានអគ្គិសនី អេឡិចត្រូនិក
  • កុំព្យូទ័រ Programming
  • ឌីណាម៉ិក
  • Solid Mechanic
  • Fluid Mechanic
  • System Control Engineering
  • ទែរម៉ូឌីណាម៉ិក Thermodynamic

មុខវិជ្ជាឯកទេស

  • អនុវត្តផ្សារលោហៈ

ឆ្នាំទី៣គឺជាឆ្នាំដែលនិស្សិតត្រូវធ្វើការសិក្សាមុខវិជ្ជាសំខាន់ៗមួយចំនួនដែលផ្តោតទៅនិងមុខវិជ្ជាឯកទេសរបស់ខ្លួន និងតម្រូវឱ្យចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនឬរោងចក្រសហគ្រាស។

ក្រោយបញ្ចប់ការសិក្សានៅឆ្នាំទី៣នេះ និស្សិតមានសមត្ថភាពដូចជា៖

  • យល់ដឹងនិងចេះវិភាគអំពីសៀគ្វីនៃប្រព័ន្ធខ្យល់ និងប្រព័ន្ធប្រេងបូម
  • ចេះបកស្រាយ និងវិភាគលោហៈព្រមទាំងវត្ថុធាតុដើមផ្សេងៗ​
  • យល់ដឹងអំពីរបៀបគណនាគ្រឿងបង្គុំរបស់ម៉ាស៊ីន
  • យល់ដឹងនិងចេះតម្លើងម៉ាស៊ីនមេកាត្រូនិក ព្រមទាំងចេះសរសេរកម្មវិធីរបស់PLC

កម្មវិធីសិក្សាមាន៖

មុខវិទ្យាតម្រង់ទឹសវិជ្ជាជីវៈ ( Common Subject ) ៖

  • សិក្សាប្រព័ន្ធខ្យល់ និងប្រេងបូម
  • Engineering Materials
  • Mechanical Engineering Design
  • Noise and Vibration

 មុខវិជ្ជាឯកទេស

  • អនុវត្តកម្មវិធី CNC Programming
  • អនុវត្តម៉ាស៊ីនក្រឡឹង
  • អនុវត្តម៉ាស៊ីនមេកាត្រូនិក
  • អនុវត្តផ្សារលោហៈ

ឆ្នាំទី៤ គឺជាឆ្នាំត្រូវសរសេរនិក្ខេបបទបញ្ចប់ការសិក្សា កម្មវិធីសិក្សាមួយចំនួនត្រូវបានកាត់បន្ថយ ដើម្បីផ្តល់ឱកាសដល់និស្សិតធ្វើស្វ័យសិក្សាដើម្បីស្វែងរករបកគំហើញណាមួយសម្រាប់យកមកការពារបញ្ចប់ប្រធានបទរបស់ខ្លួន។

កម្មវិធីសិក្សាគឺ៖

  • Research Project
  • សិក្សាមនសិក្កាវិជ្ជាជីវៈ
  • សិក្សាអំពីបច្ចេកទេសម៉ាស៊ីនត្រជាក់
  • សិក្សាអំពីគ្រឿងបង្គុំរថយន្ត
  • សិក្សាម៉ាស៊ីនក្រឡឹងCNC
បច្ចេកទេសជាន់ខ្ពស់បរិក្ខារត្រជាក់

ថ្នាក់បច្ចេកទេសជាតម្រូវការចាំបាច់បំផុតនៅក្នុងឧស្សាហកម្ម ការរៀបចំកម្មវិធីសិក្សាគឺជាចំណុចសំខាន់មួយសំដៅលើកកំពស់គុណភាពសិក្សាទាំងទ្រឹស្តី និងអនុវត្តដើម្បីឱ្យត្រូវតាមតម្រូវការទីផ្សារ។កម្មវិធីសិក្សាត្រូវបានបែងចែកចេញជាបីផ្នែកគឺ៖ មុខវិជ្ជាមូលដ្ឋាន មុខវិជ្ជាតម្រង់ទឹសវិជ្ជាជីវៈ និងមុខវិជ្ជាឯកទេស។  ការសិក្សាសរុបចំនួន២ឆ្នាំ ដែលមានចំនួនប្រមាណ ១០២០ម៉ោងក្នុងមួយឆ្នាំ​ៗ ហើយមុខវិជ្ជានិមួយៗត្រូវបានបែងចែកចេញជាផ្នែកទ្រឹស្តី ៤០% និង ៦០%អនុវត្តក្នុងរោងជាងឬបន្ទប់ពិសោធន៍ ។

ក្រោយបញ្ចប់ការសិក្សានៅឆ្នាំទី១នេះនិស្សិតមានសមត្ថភាព៖

  • យល់ដឹង និងចេះប្រើប្រាស់ឧបករណ៍ សំភារៈសុវត្ថិភាព
  • មានសមត្ថភាពគូរប្លង់ និងចេះប្រើប្រាស់ប្រូក្រាម Auto-Cad ដើម្បីគូរប្លង់
  • ចេះតបណ្តាញអគ្គិសនី និងវិភាគកំហូចខាត
  • យល់ដឹង និងចេះអនុវត្តជាមួយម៉ាស៊ីនក្រឡឹង ហ្វ្រែរ សំលៀង។ល។
  • ចេះផ្សារលោហៈ
  • បកស្រាយ និងពន្យល់អំពីប្រព័ន្ធម៉ាស៊ីនត្រជាក់
  • វិភាគ និងរកកំហូចខាតម៉ាស៊ីនទូទឹកកក ម៉ាស៊ីនក្លាសេ នានា

កម្មវិធីសិក្សា ៖

មុខវិជ្ជាមូលដ្ឋាន ៖

  • ភាសាអង់គ្លេស
  • គណិតវិទ្យា
  • រូបវិទ្យា
  • កីឡា

មុខវិទ្យាតម្រង់ទឹសវិជ្ជាជីវៈ

  • សិក្សាការងារសុវត្ថិភាព
  • អនុវត្តប្រូក្រាម Auto-Cad
  • មូលដ្ឋានគ្រឹះកុំព្យូទ័រ
  • មូលដ្ឋានអគ្គិសនី និងអេឡិចត្រូនិក
  • សិក្សាបច្ចេកទេសគូរប្លង់ដោយដៃ
  • អនុវត្តការងារប្រមុំ
  • សិក្សាបច្ចេកវិទ្យាប្រព័ន្ធម៉ាស៊ីនត្រជាក់តាមផ្ទះ ឧស្សាហកម្ម និងរថយន្ត
  • សិក្សាអំពីលោហៈវិជ្ជា (Engineering Materials )
  • ទែម៉ូឌីណាម៉ិច (Thermodynamic )
  • សិក្សា និងអនុវត្ត​ការពុត ការមូរ ទុយោឬទីប

មុខវិជ្ជាឯកទេស ៖

  • អនុវត្តលើម៉ាស៊ីនត្រជាក់ពីរកំណាត់
  • សិក្សា និងអនុវត្តម៉ាស៊ីនទូទឹកកក
  • សិក្សា និងអនុវត្តម៉ាស៊ីនត្រជាក់ខ្នាតធំ

ការសិក្សានៅក្នុងឆ្នាំនេះ គឺជាឆ្នាំ ដែលត្រូវចាប់យកជាអាជីព របស់ខ្លួននាពេលអាណាគត កម្មវិធីសិក្សាគឺត្រូវបានរៀបចំនូវមុខវិជ្ជាមួយចំនួនដែលផ្តោតខ្លាំងទៅផ្នែកធ្វើសេវាកម្ម ដូចជាវិភាគ និងរកកំហូចខាត របស់ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទូទឹកក ឬម៉ាស៊ីនបោកសំលៀបំពាក់ជាដើម។ល។  

ក្រោយបញ្ចប់ឆ្នាំសិក្សានៅឆ្នាំទី២នេះ និស្សិតមានសមត្ថភាពដូចជា៖

  • វិភាគកំហូចខាត និងចេះតបណ្តាញអគ្គិសនីម៉ាស៊ីនត្រជាក់
  • ពន្យល់ និងបង្ហាញអំពីការតបណ្តាញម៉ាស៊ីនត្រជាក់ខ្នាតតូច និងធំ
  • វិភាគ និងវាយតម្លៃកំហូចខាតម៉ាស៊ីនទូទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់

កម្មវិធីសិក្សាមាន៖

មុខវិជ្ជាមូលដ្ឋាន ( Basic Subject )៖  

  • ភាសាអង់គ្លេស( English )
  • មនសិការវិជ្ជាជីវៈ (​ Vocational Consciousness )
  • សហគ្រឹនភាព ( Entrepreneurship)

មុខវិទ្យាតម្រង់ទឹសវិជ្ជាជីវៈ ( Common Subject ) ៖

  • ការតបណ្តាញសៀគ្វីអេឡិចត្រូនិកម៉ាស៊ីនត្រជាក់
  • សិក្សា និងអនុវត្តការ ពុត មូរ បំពង់/ទុយោ
  • សិក្សាការផ្សារទុយោឬទីបស្ពាន់

មុខវិជ្ជាឯកទេស

  • សិក្សា និងតបណ្តាញម៉ាស៊ីនត្រជាក់ពីរកំណាត់
  • សិក្សា និងធ្វើតំហែរទាំម៉ាស៊ីនត្រជាក់ខ្នាតធំ
  • ការតម្លើង និងជួសជុលម៉ាស៊ីនត្រជាក់​
  • សិក្សា និងជួសជុលម៉ាស៊ីនបោកសំលៀបំពាក់
បច្ចេកទេសជាន់ខ្ពស់មេកានិកទូទៅ

ថ្នាក់បច្ចេកទេសជាតម្រូវការចាំបាច់បំផុតនៅក្នុងឧស្សាហកម្ម ការរៀបចំកម្មវិធីសិក្សាគឺជាចំណុចសំខាន់មួយសំដៅលើកកំពស់គុណភាពសិក្សាទាំងទ្រឹស្តី និងអនុវត្តដើម្បីឱ្យត្រូវតាមតម្រូវការ។កម្មវិធីសិក្សាត្រូវបានបែងចែកចេញជាបីផ្នែកគឺ៖ មុខវិជ្ជាមូលដ្ឋាន មុខវិជ្ជាតម្រង់ទឹសវិជ្ជាជីវៈ និងមុខវិជ្ជាឯកទេស។  ការសិក្សាសរុបចំនួន២ឆ្នាំ ដែលមានចំនួនប្រមាណ ១០២០ម៉ោងក្នុងមួយឆ្នាំ​ៗ ហើយមុខវិជ្ជានិមួយៗត្រូវបានបែងចែកចេញជាផ្នែកទ្រឹស្តី ៤០% និង ៦០%អនុវត្តក្នុងរោងជាងឬបន្ទប់ពិសោធន៍ ។

ក្រោយបញ្ចប់ការសិក្សានៅឆ្នាំទី១នេះនិស្សិតមានសមត្ថភាព៖

  • យល់ដឹង និងចេះប្រើប្រាស់ឧបករណ៍ សំភារៈសុវត្ថិភាព
  • មានសមត្ថភាពគូរប្លង់ និងចេះប្រើប្រាស់ប្រូក្រាម Auto-Cad ដើម្បីគូរប្លង់
  • ចេះតបណ្តាញអគ្គិសនី និងវិភាគកំហូចខាត
  • យល់ដឹង និងចេះអនុវត្តជាមួយម៉ាស៊ីនក្រឡឹង ហ្វ្រែរ សំលៀង។ល។
  • ចេះផ្សារលោហៈ

កម្មវិធីសិក្សា ៖

មុខវិជ្ជាមូលដ្ឋាន ៖

  • ភាសាអង់គ្លេស
  • គណិតវិទ្យា
  • រូបវិទ្យា
  • កីឡា

មុខវិទ្យាតម្រង់ទឹសវិជ្ជាជីវៈ

  • សិក្សាការងារសុវត្ថិភាព
  • អនុវត្តប្រូក្រាម Auto-Cad
  • មូលដ្ឋានគ្រឹះកុំព្យូទ័រ
  • មូលដ្ឋានអគ្គិសនី និងអេឡិចត្រូនិក
  • សិក្សាបច្ចេកទេសគូរប្លង់ដោយដៃ
  • សិក្សាអំពីឧបករណ៍រង្វាស់
  • អនុវត្តការងារប្រមុំ
  • សិក្សាអំពីលោហៈវិជ្ជា (Engineering Materials )

មុខវិជ្ជាឯកទេស ៖

  • អនុវត្តលើម៉ាស៊ីនក្រឡឹង ហ្វ្រែរ សំលៀង ។ល។
  • សិក្សា និងអនុវត្តម៉ាស៊ីនក្រឡឹង ហ្វ្រែរស្វ័យប្រវត្ត (CNC )
  • សិក្សា និងអនុវត្តម៉ាស៊ីនផ្សាលោហៈ

ការសិក្សានៅក្នុងឆ្នាំនេះ គឺជាឆ្នាំ ដែលត្រូវចាប់យកជាអាជីព របស់ខ្លួននាពេលអាណាគត កម្មវិធីសិក្សាគឺត្រូវបានរៀបចំនូវមុខវិជ្ជាមួយចំនួនដែលផ្តោតខ្លាំងទៅផ្នែកឧស្សាកម្ម ដូចជាវិភាគ និងតម្លើងម៉ាស៊ីនចង្វាក់ផលិតកម្ម ដើម្បីឱ្យនិស្សិតងាយស្រួលប្រលូកក្នុងវិស័យការងារបច្ចេកទេស។  

ក្រោយបញ្ចប់ឆ្នាំសិក្សានៅឆ្នាំទី២នេះ និស្សិតមានសមត្ថភាពដូចជា៖

  • វិភាគ និងចេះតបណ្តាញអគ្គិសនី
  • ចេះសរសេរ និងតម្លើងគ្រឿងបង្គំអេឡិចត្រូនិក(Arduino )
  • ចេះគូរប្លង់ជាមួយប្រូក្រាម Solid Work
  • យល់ដឹង និងចេះតបណ្តាញប្រព័ន្ធខ្យល់ និងប្រេងបូប
  • យល់ដឹង និងចេះតម្លើងម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្ត (Mechatronic )

កម្មវិធីសិក្សាមាន៖

មុខវិជ្ជាមូលដ្ឋាន ( Basic Subject )៖       

  • ភាសាអង់គ្លេស( English )
  • មនសិការវិជ្ជាជីវៈ (​ Vocational Consciousness )
  • សហគ្រឹនភាព ( Entrepreneurship)

មុខវិទ្យាតម្រង់ទឹសវិជ្ជាជីវៈ ( Common Subject ) ៖

  • ការតម្លើងគ្រឿងបរិក្ខារអគ្គិសនី
  • គូរប្លង់ជាមួយប្រូក្រាម SolidWork
  • សិក្សា និងតម្លើងប្រព័ន្ធខ្យល់ និងប្រេងបូម

មុខវិជ្ជាឯកទេស

  • សិក្សា និងតបណ្តាញម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្ត ( Mechatronic )
  • សិក្សា និងសរសេរកម្មវិធីជាមួយម៉ាស៊ីនស្វ័យប្រវត្ត​CNC
  • ការតម្លើង និងជួសជុលម៉ាស៊ីនត្រជាក់​
  • អនុវត្តម៉ាស៊ីនក្រឡឹង ហ្វ្រែរ សំលៀង ។ល។​
  • អនុវត្តផ្សាលោហៈ
ខែ​ឧសភា

ខែ​មិថុនា 2021

ខែ​កក្កដា
MO
TU
WE
TH
FR
SA
SU
31
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
1
2
3
4
Events for 1 ខែ​មិថុនា
No Events
Events for 2 ខែ​មិថុនា
No Events
Events for 3 ខែ​មិថុនា
No Events
Events for 4 ខែ​មិថុនា
No Events
Events for 5 ខែ​មិថុនា
No Events
Events for 6 ខែ​មិថុនា
No Events
Events for 7 ខែ​មិថុនា
No Events
Events for 8 ខែ​មិថុនា
No Events
Events for 9 ខែ​មិថុនា
No Events
Events for 10 ខែ​មិថុនា
No Events
Events for 11 ខែ​មិថុនា
No Events
Events for 12 ខែ​មិថុនា
No Events
Events for 13 ខែ​មិថុនា
No Events
Events for 14 ខែ​មិថុនា
No Events
Events for 15 ខែ​មិថុនា
No Events
Events for 16 ខែ​មិថុនា
No Events
Events for 17 ខែ​មិថុនា
No Events
Events for 18 ខែ​មិថុនា
No Events
Events for 19 ខែ​មិថុនា
No Events
Events for 20 ខែ​មិថុនា
No Events
Events for 21 ខែ​មិថុនា
No Events
Events for 22 ខែ​មិថុនា
No Events
Events for 23 ខែ​មិថុនា
No Events
Events for 24 ខែ​មិថុនា
No Events
Events for 25 ខែ​មិថុនា
No Events
Events for 26 ខែ​មិថុនា
No Events
Events for 27 ខែ​មិថុនា
No Events
Events for 28 ខែ​មិថុនា
No Events
Events for 29 ខែ​មិថុនា
No Events
Events for 30 ខែ​មិថុនា
No Events
This page is restricted. Please to view this page.