ថ្នាក់បច្ចេកទេសជាតម្រូវការចាំបាច់បំផុតនៅក្នុងឧស្សាហកម្ម ការរៀបចំកម្មវិធីសិក្សាគឺជាចំណុចសំខាន់មួយសំដៅលើកកំពស់គុណភាពសិក្សាទាំងទ្រឹស្តី និងអនុវត្តដើម្បីឱ្យត្រូវតាមតម្រូវការទីផ្សារ។កម្មវិធីសិក្សាត្រូវបានបែងចែកចេញជាបីផ្នែកគឺ៖ មុខវិជ្ជាមូលដ្ឋាន មុខវិជ្ជាតម្រង់ទឹសវិជ្ជាជីវៈ និងមុខវិជ្ជាឯកទេស។ ការសិក្សាសរុបចំនួន២ឆ្នាំ ដែលមានចំនួនប្រមាណ ១០២០ម៉ោងក្នុងមួយឆ្នាំៗ ហើយមុខវិជ្ជានិមួយៗត្រូវបានបែងចែកចេញជាផ្នែកទ្រឹស្តី ៤០% និង ៦០%អនុវត្តក្នុងរោងជាងឬបន្ទប់ពិសោធន៍ ។

យុគសម័យនៃបដិវត្តឧស្សាហកម្មទំនើប អ្វីៗត្រូវបានកែប្រែ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញប្រទេសកម្ពុជា ក៏កំពុងឈានទៅធ្វើការកែរទម្រង់គ្រប់វិស័យនៃប្រព័ន្ធដំណើរការផងដែរ សំដៅដើម្បីក្លាយខ្លួនឱ្យទៅជាប្រទេសឧស្សាហកម្មទំនើបនាពេលអានាគតដ៏ឆាប់ខាងមុខនេះ។
ឧស្សាហកម្មគឺជាផ្នែកមួយដ៏ចម្បងដែលមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍យ៉ាងលឿននាដំណាក់កាលចុងក្រោយដែលមានឈ្មោះថាឧស្សាហកម្មទំនើប4.0។ រាល់ឧបករណ៍ប្រើប្រាស់គ្រប់យ៉ាងទាំងអស់នាពេលបច្ចុប្បន្នគឺសុទ្ធតែបានបំពាក់ភ្ជាប់មកជាមួយនូវប្រព័ន្ធឌីជីថលឆ្លាតវ័យដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងអាចចងចាំបានច្រើនបែបនិងច្រើនយ៉ាង។
វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាសរសរស្តម្ភមួយដែលអាចឆ្លើយតបទៅនិងការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ ។ បច្ចេកវិទ្យាកាន់តែទំនើប តម្រូវឱ្យអ្នកប្រើប្រាស់ក៏កាន់តែមានចំណេះដឹងនិងជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទៅលើមុខងារនីមួយៗនៃដំណើរការរបស់ វាផងដែរ។រាល់គ្រឿងបង្គុំស្ទើរតែទាំងអស់នៃប្រព័ន្ធចង្វាក់ផលិតកម្ម ទោះស័្វយប្រវត្តឬមិនស្វ័យប្រវត្តក្តី ដែលកំពុងប្រើប្រាស់នៅក្នុងឧស្សាហកម្ម រាប់ចាប់ពីខ្នាតតូចរហូតដល់ធំ គឺជាផ្នែកដែលពាក់ព័ន្ធទៅនឹងមេកានិក។ ដែលនាពេលបច្ចុប្បន្នផ្នែកមេកានិកត្រូវបានច្របាច់បញ្ចូលនូវផ្នែកមួយចំនួនដ៏ទៃទៀតដូចជាៈ ផ្នែកអេឡិចត្រូនិច ផ្នែកប្រព័ន្ធខ្យល់ឬប្រព័ន្ធប្រេងបូម និងប្រព័ន្ធកុងត្រូល (System Control) ដែលដំណើរការដោយការសរសេរកម្មវិធីសម្រាប់ឱ្យម៉ាស៊ីនដំណើរការ ដែលភាសារបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ននេះហៅថា មេកាត្រូនិក។
ការសិក្សាជំនាញមេកានិកគឺជាជំរើសដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរបុគ្គលគ្រប់រូបឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបទ ព្រមទាំងបទពិសោធន៍ដ៏ទៃៗច្រើនទៀតដែលបានភ្ជាប់មកជាមួយក្នុងកម្មវិធីបណ្តុះបណ្តាល។ ក្រោយបញ្ចប់ការសិក្សា គេអាចបញ្រ្ជាបចូលក្នុងវិស័យនៃបដិវត្តឧស្សាហកម្មទំនើបនេះដែលកំពុងប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកទេសក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង។
មហាវិទ្យាល័យមេកានិកត្រូវបានបំពាក់នូវឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបកម្មទាន់សម័យជាច្រើនសម្រាប់ធ្វើការបណ្តុះបណ្តាល និងអនុវត្តន៍។ សាស្រ្តាចារ្យនៃមហាវិទ្យាល័យនេះគឺសុទ្ធត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលស្ទាត់ជំនាញទាំងក្នុងស្រុក និងបរទេស ។ មហាវិទ្យាល័យក៏មានដៃគូរសហការ ជាច្រើនក្រុមហ៊ុនទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ មិនតែប៉ុណ្ណោះមហាវិទ្យាល័យក៏មានជំនាញការបរទេសមកជួយធ្វើការបណ្តុះបណ្តាលថែមទៀតដែរ។
សង្ខេបមក ទស្សនវិស័យសំខាន់នៃការសិក្សាជំនាញមេកានិក គឺធ្វើខ្លួនឱ្យក្លាយជាអ្នកឯកទេសស្ទាត់ជំនាញដែលចេះប្រើប្រាស់ 4H គឺដៃ (Hand) ខួរក្បាល (Head ) បេះដូង ( Heart ) និង មានសុខភាព ( Health ) ។ សូមឱ្យសារមួយនេះក្លាយជាដៃគូររបស់អ្នក ។

| ឆ្នាំសិក្សា | ឆមាស | មុខវិជ្ជា |
|---|---|---|
| ឆ្នាំទី២ | ឆមាសទី១ | • ភាសាអង់គ្លេសទូទៅ (General English) • តំហែទាំមេកានិក (Machine Maintenance) • កីឡា (Physical Education) • សុវត្ថិភាពអគ្គិសនី (Electrical Safety) • តបណ្តាញអគ្គិសនី (Electrical Wiring) • អេឡិចត្រូម៉ាញ៉េទិក (Electromagnetics) • គណិតវិទ្យាកម្រិតឧត្តមសម្រាប់វិស្វកម្ម (Advanced Mathematics for Engineering) • វិស្វកម្មឌីជីថល (Digital Engineering) • វិភាគសៀគ្វីអគ្គិសនី (Electrical Circuit Analysis) • កម្មវិធី C++ (C++ Programming) • សិនស័រ និងប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ (Sensor and Alarm System) |
| ឆ្នាំទី២ | ឆមាសទី២ | • ភាសាអង់គ្លេសទូទៅ (General English) • កីឡា (Physical Education) • អេឡិចត្រូម៉ាញ៉េទិក (Electromagnetics) • គណិតវិទ្យាកម្រិតឧត្តមសម្រាប់វិស្វកម្ម (Advanced Mathematics for Engineering) • វិស្វកម្មឌីជីថល (Digital Engineering) • វិភាគសៀគ្វីអគ្គិសនី (Electrical Circuit Analysis) • កម្មវិធី Matlab • វិភាគសៀគ្វីអេឡិចត្រូនិក (Electronic Circuit Analysis) • Microprocessor • សិនស័រ និងប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ (Sensor and Alarm System) |
| ឆ្នាំទី៣ | ឆមាសទី១ | • ភាសាអង់គ្លេសទូទៅ (General English) • ភាសាអង់គ្លេសបច្ចេកទេស (Technical English) • វិភាគសៀគ្វីអេឡិចត្រូនិក (Electronic Circuit Analysis) • Microprocessor • ស៊ីញ៉ាល់ និងប្រព័ន្ធ (Signals and Systems) • កម្មវិធី Auto-Cad (Auto-Cad) • វិស្វកម្មបញ្ជា (Control Engineering) • ការបញ្ជាម៉ូទ័រអគ្គិសនី (Electrical Motor Control) • ម៉ាស៊ីនអគ្គិសនី (Electrical Machine) • ប្រព័ន្ធ PLC (PLC System) |
| ឆ្នាំទី៣ | ឆមាសទី២ | • ភាសាអង់គ្លេសទូទៅ (General English) • វិស្វកម្មបញ្ជា (Control Engineering) • តម្រងអគ្គិសនី (Filter) • ប្រព័ន្ធខ្យល់ (Pneumatics) • ការរចនា និងដំឡើងប្រព័ន្ធអគ្គិសនី (Electrical Design and Installation) • ការការពារអានុភាពអគ្គិសនី (Electrical Power Protection) • រោងចក្រអានុភាពអគ្គិសនី (Electrical Power Plant) • ម៉ាស៊ីនអគ្គិសនី (Electrical Machine) • ប្រព័ន្ធ PLC (PLC System) • អានុភាពអេឡិចត្រូនិក (Power Electronics) |
| ឆ្នាំទី៤ | ឆមាសទី១ | • ប្រព័ន្ធបញ្ជូន និងចែកចាយអានុភាព (Power Transmission and Distribution System) • រោងចក្រអានុភាពអគ្គិសនី (Electrical Power Plant) • ប្រព័ន្ធទំនាក់ទំនងទិន្នន័យសម្រាប់ឧស្សាហកម្ម (Data Communication System for Industrial) • Senior Design Project • ប្រព័ន្ធ PLC (PLC System) • អានុភាពអេឡិចត្រូនិក (Power Electronics) • Power System Optimization • កម្មវិធី SCADA • Mechatronics • Motor Drives |
| ឆ្នាំទី៤ | ឆមាសទី២ | • គ្រប់គ្រងវិស្វកម្ម (Engineering Management) • មនសិការវិជ្ជាជីវៈ (Vocational Consciousness) • Senior Design Project • Thesis |
| ឆ្នាំសិក្សា | ឆមាស | មុខវិជ្ជា |
|---|---|---|
| ឆ្នាំទី២ | ឆមាសទី១ | • ភាសាអង់គ្លេសទូទៅ (General English) • ភាសាកូរ៉េ (Korean) • កីឡា (Physical Education) • សុវត្ថិភាពអគ្គិសនី (Electrical Safety) • តបណ្តាញអគ្គិសនី (Electrical Wiring) • អេឡិចត្រូម៉ាញ៉េទិក (Electromagnetics) • គណិតវិទ្យាកម្រិតឧត្តមសម្រាប់វិស្វកម្ម (Advanced Mathematics for Engineering) • វិស្វកម្មឌីជីថល (Digital Engineering) • វិភាគសៀគ្វីអគ្គិសនី (Electrical Circuit Analysis) • គ្រឿងអេឡិចត្រូនិក (Electronic Devices) • កម្មវិធី C++ (C++ Programming) |
| ឆ្នាំទី២ | ឆមាសទី២ | • ភាសាអង់គ្លេសទូទៅ (General English) • ភាសាកូរ៉េ (Korean) • កីឡា (Physical Education) • តបណ្តាញអគ្គិសនី (Electrical Wiring) • អេឡិចត្រូម៉ាញ៉េទិក (Electromagnetics) • គណិតវិទ្យាកម្រិតឧត្តមសម្រាប់វិស្វកម្ម(Advanced Mathematics for Engineering) • វិស្វកម្មឌីជីថល (Digital Engineering) • វិភាគសៀគ្វីអគ្គិសនី (Electrical Circuit Analysis) • កម្មវិធី Matlab (Matlab) • Microprocessor • Power Electronics |
| ឆ្នាំទី៣ | ឆមាសទី១ | • ភាសាអង់គ្លេសទូទៅ (General English) • ភាសាអង់គ្លេសបច្ចេកទេស (Technical English) • Material Engineering • បន្ទេរកំដៅ និងប្រព័ន្ធស្អំ (Thermal Processing and Cooling Systems) • តបណ្តាញទឹកក្នុងអគារ (Plumbing Systems) • បច្ចេកវិទ្យាថាមពលករកើតឡើងវិញ (Renewable Energy Technology) • Power Electronics • Control Engineering • កម្មវិធី Auto-Cad (Auto-Cad) • ការរចនាប្លង់អគ្គិសនីក្នុងអគារ (Electrical Design) • ម៉ាស៊ីនអគ្គិសនី (Electrical Machine) |
| ឆ្នាំទី៣ | ឆមាសទី២ | • ភាសាអង់គ្លេសទូទៅ (General English) • រចនាប្លង់អគ្គិសនីក្នុងអគារ (Electrical Design) • ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ (Electrical Installation) • ម៉ាស៊ីនអគ្គិសនី (Electrical Machine) • រោងចក្រផលិតអានុភាពអគ្គិសនី (Electrical Power Plant) • ប្រពន្ធ័ PLC (PLC System) • ប្រពន្ធ័បញ្ជាម៉ូទ័រ (Electrical Motor Control) • សិនស័រ និងប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ (Sensor and Alarm System) • ប្រពន្ធ័ការពារបណ្តាញអានុភាពអគ្គិសនី (Electrical Power Protection) • ប្រព័ន្ធអានុភាពអគ្គិសនី (Electrical Power System) |
| ឆ្នាំទី៤ | ឆមាសទី១ | • Senior Design Project • ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ (Electrical Installation) • ប្រពន្ធ័ PLC (PLC System) • Power System Optimization • ប្រពន្ធ័ការពារបណ្តាញអានុភាពអគ្គិសនី (Electrical Power Protection) • ប្រព័ន្ធអានុភាពអគ្គិសនី (Electrical Power System) • High Voltage Engineering • ប្រពន្ធ័ដឹកជញ្ជូន និងចែកចាញអានុភាពអគ្គិសនី (Power Transmission and Distribution System) • Motor Drives • កម្មវិធី SCADA |
| ឆ្នាំទី៤ | ឆមាសទី២ | • គ្រប់គ្រងវិស្វកម្ម (Engineering Management) • មនសិការវិជ្ជាជីវៈ (Vocational Consciousness) • Senior Design Project • Thesis |
| ឆ្នាំសិក្សា | ឆមាស | មុខវិជ្ជា |
|---|---|---|
| ឆ្នាំទី១ | ឆមាសទី១ |
|
| ឆ្នាំទី១ | ឆមាសទី២ |
|
| ឆ្នាំទី២ | ឆមាសទី១ |
|
| ឆ្នាំទី២ | ឆមាសទី២ |
|
ថ្នាក់បច្ចេកទេសជាន់ខ្ពស់ (២ឆ្នាំ)
- លក្ខខណ្ឌសិក្សា៖
ជាប់ ឬធ្លាក់បាក់ឌុប (ថ្នាក់ទី១២)
- ម៉ោងសិក្សា៖
ច័ន្ទ-សុក្រ 8:00-12:00 និង 13:00-16:00
ថ្នាក់បរិញ្ញាបត្រ ឬវិស្វករ (៤ឆ្នាំ)
- លក្ខខណ្ឌសិក្សា៖ ជាប់បាក់ឌុប (ថ្នាក់ទី១២)
- ម៉ោងសិក្សា៖ ច័ន្ទ-សុក្រ – ៨ៈ០០ – ១២ៈ០០ និង ១៣ៈ០០ – ១៦ៈ០០
ថ្នាក់បន្តវិស្វករ (ចុងសប្តាហ៍)
- លក្ខខណ្ឌសិក្សា៖ ជាប់បរិញ្ញាបត្ររង ឬបច្ចេកទេសជាន់ខ្ពស់
- ម៉ោងសិក្សា៖ សៅរ៍-អាទិត្យ – ៨ៈ០០ – ១២ៈ០០ និង ១៣ៈ០០ – ១៧ៈ០០



























