វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រុមហ៊ុន Minebea (Cambodia) Co., Ltd. បានចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ (Industry-Academia Collaborative Program)

សូមស្វាគមន៍ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រតិភូអមដំណើរ អញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងយល់ពីស្ថានភាពជាក់ស្តែង សកម្មភាពការងារ និងការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សូមស្វាគមន៍ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រតិភូអមដំណើរ អញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងយល់ពីស្ថានភាពជាក់ស្តែង សកម្មភាពការងារ និងការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

សូមស្វាគមន៍ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រតិភូអមដំណើរ អញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងយល់ពីស្ថានភាពជាក់ស្តែង សកម្មភាពការងារ និងការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ទទួលស្វាគមន៍គណៈប្រតិភូមកពី សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីសកម្មភាព និងការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) បានទទួលស្វាគមន៍គណៈប្រតិភូមកពីសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីសកម្មភាព និងការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីសក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់វិទ្យាស្ថាន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងវិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រុមហ៊ុន WESTEC ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រុមហ៊ុន WESTEC ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស 🤝 ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងវិស័យឯកជន ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអភិវឌ្ឍជំនាញបច្ចេកទេសឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ 📅 ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Minebea(Cambodia) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)

ពោធិ៍សាត់៖ នារសៀល ថ្ងៃអង្គារ ៦ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកនាយករង សេង សុខហេង និងលោកនាយករង ហោ ច័ន្ទសុខា ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Minebea(Cambodia) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១០ សាកលវិទ្យាល័យ/វិទ្យាស្ថាន និង ១ វិទ្យាល័យ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងវិស័យឧស្សាហកម្ម ស្វែងយល់ពីបរិយាកាសការងារ ដំណើរការផលិត បច្ចេកវិទ្យាទំនើប និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់វិស័យឧស្សាហកម្ម និងការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងវិស័យឯកជន។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីប្រវត្តិ សកម្មភាពអាជីវកម្ម ខ្សែសង្វាក់ផលិតកម្ម បច្ចេកវិទ្យាផលិតទំនើប ព្រមទាំងលក្ខខណ្ឌ និងអត្ថប្រយោជន៍ផ្សេងៗដែលក្រុមហ៊ុនផ្តល់ជូនបុគ្គលិក។ គណៈប្រតិភូក៏បានចុះទស្សនាផ្ទាល់នៅតាមខ្សែផលិតកម្ម និងសិក្សាអំពីស្តង់ដារគ្រប់គ្រងគុណភាព…