នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Pham Nha Uyen ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Puratos Grand Place Indochina អំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផលិតនំជូនសិស្ស និស្សិតនៅក្នុងវិទ្យាស្ថាន។
ឯកឧត្តមនាយក បានធ្វើបទបង្ហាញអំពីសក្តានុពល និងរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ព្រមទាំងបង្ហាញនូវឆន្ទៈសហការជាមួយក្រុមហ៊ុនលើការផ្លាស់ប្តូរបទពិសោធន៍ និងការដំណើរការគម្រោងលើការបណ្តុះបណ្តាលរួមគ្នា នៅក្នុងផ្នែកផលិតនំ ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ និងឱកាសការងារជូនដល់ប្អូនៗសិស្ស និស្សិតដែលចាប់អារម្មណ៍លើការផលិតនំ។
លោកស្រី Pham Nha Uyen ក៏បានបង្ហាញអំពីការគាំទ្រលើការបណ្តុះបណ្តាលជូនសិស្ស និស្សិតផ្នែកផលិតនំ ដោយចាប់ផ្តើមពិភាក្សាលើកម្មវិធីសិក្សា និងដំណើរការបណ្តុះបណ្តាលរួមគ្នាជាមួយវិទ្យាស្ថាន បន្ទាប់ពីចុះអនុស្សរណៈនៃការយោគល់គ្នានេះ។





















