ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស
នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Pham Nha Uyen ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Puratos Grand Place Indochina អំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផលិតនំជូនសិស្ស និស្សិតនៅក្នុងវិទ្យាស្ថាន។ ឯកឧត្តមនាយក បានធ្វើបទបង្ហាញអំពីសក្តានុពល និងរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ព្រមទាំងបង្ហាញនូវឆន្ទៈសហការជាមួយក្រុមហ៊ុនលើការផ្លាស់ប្តូរបទពិសោធន៍ និងការដំណើរការគម្រោងលើការបណ្តុះបណ្តាលរួមគ្នា នៅក្នុងផ្នែកផលិតនំ ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ និងឱកាសការងារជូនដល់ប្អូនៗសិស្ស និស្សិតដែលចាប់អារម្មណ៍លើការផលិតនំ។ លោកស្រី Pham Nha Uyen ក៏បានបង្ហាញអំពីការគាំទ្រលើការបណ្តុះបណ្តាលជូនសិស្ស និស្សិតផ្នែកផលិតនំ ដោយចាប់ផ្តើមពិភាក្សាលើកម្មវិធីសិក្សា និងដំណើរការបណ្តុះបណ្តាលរួមគ្នាជាមួយវិទ្យាស្ថាន បន្ទាប់ពីចុះអនុស្សរណៈនៃការយោគល់គ្នានេះ។















