វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។…















