នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកសេង សុខហេង ជានាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងសហការីបានជួបជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Zhang Guanche នាយកនៃនាយកដ្ឋានផ្សព្វផ្សាយ នៃវិទ្យាស្ថានបច្ចេកទេសអេឡិចត្រូនិក និងព័ត៌មានសៀងហៃ (Shanghai Technical Institute of Electronics & Information) និងលោក Liao Yu អគ្គនាយករងនៃនាយកដ្ឋានកិច្ចការក្រៅប្រទេស នៃក្រុមហ៊ុន Wuhan Central Group និងទស្សន:កិច្ចវិទ្យាស្ថាន។





















