ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករង សេង សុខហេង និង សាស្ត្រាចារ្យ មហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានទទួលស្វាគមន៍អ្នកជំនាញអន្តរជាតិមកពី ប្រទេសស៊ីប្រូស (Cyprus) , អាល្លឺម៉ង (Germany) និង សហរដ្ឋអាមេរិក (USA) ក្នុងជំនួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។
កិច្ចប្រជុំពិភាក្សានេះបានផ្តោតសំខាន់លើប្រធានបទបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន ៤ រួមមាន៖
1. Satellite Communication (ប្រព័ន្ធទំនាក់ទំនងផ្កាយរណប)
2. CubeSat (ការអភិវឌ្ឍ និងប្រតិបត្តិការផ្កាយរណបខ្នាតតូច)
3. Amateur Radio (វិស័យវិទ្យុទាក់ទងអាម៉ាទ័រ និងការប្រឡងអាជ្ញាប័ណ្ណ ARRL)
4. ICT Infrastructure (ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍)
🤝 ជំនួបដ៏មានសារៈសំខាន់នេះ គឺជាជំហានដ៏ធំមួយទៀតក្នុងការបើកផ្លូវស្វែងរក កិច្ចសហប្រតិបត្តិការ (Cooperation) លើការផ្លាស់ប្តូរបច្ចេកវិទ្យា ការស្រាវជ្រាវរួមគ្នា និងការបង្កើតឱកាសថ្មីៗសម្រាប់សាស្ត្រាចារ្យ និងនិស្សិតវិស្វកម្មរបស់ NPIC លើឆាកអន្តរជាតិ។
មហាវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកជំនាញការទាំងបីប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនកិច្ច និងចែករំលែកបទពិសោធន៍ល្អៗនៅ NPIC!





















