សារពីព្រឹទ្ធបុរសមហាវិទ្យាល័យ

លោក តេង ឆាយ

ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិបានសំឡឹងឃើញពីការវិនិយោគលើគ្រប់វិស័យជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ វិស័យសំណង់ជាវិស័យមួយដែលមានសក្តានុពលក្នុងការវិនិយោគរបស់បណ្តាក្រុមហ៊ុនទាំងអស់ វិស័យនេះបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងបានស្រូបយកកម្លាំងការងារជាងច្រើន។ នៅទីក្រុងភ្នំពេញ​ក៏ដូចជាបណ្តាទីក្រុងសំខាន់ៗផ្សេងទៀត បុរី អគារធំៗ ត្រូវបានសាងសង់ជារៀងរាល់ថ្ងៃដោយមានការចូលរួមពីកម្លាំងពលកម្មក្នុងស្រុកក្នុងចំណែកដ៏ច្រើនលើសលុប។ ដើម្បីឲ្យអគារតូច ឬធំស្គឹមស្កៃអាចរំលេចនូវសោភណ្ឌភាព និងភាពរឹងមាំបាន ស្ថាបត្យករ និងវិស្វករជំនាញសំណង់ស៊ីវិលដែលទទួលបានការបណ្តុះបណ្តាលជាមួយនឹងកម្មវិធីសិក្សាដែលបានសម្រឹតសម្រាំងយ៉ាងល្អ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង ជាធាតុយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។​

ជាការឆ្លើយតបនឹងតម្រូវការធនធានពលកម្មប្រកបដោយបញ្ញា និងស្មារតីទទួលខុសត្រូវលើការងារផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ខ្លូន ប្អូនៗសិស្សានុសិស្សដែលបានប្រឡងសញ្ញាបត្រទុតិយភូមិជាប់ក្តី មិនជាប់ក្តី អាចជ្រើសរើសមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្មនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាជាថ្នាលសម្រាប់បណ្តុះបណ្តាលប្រកបដោយការយកចិត្តទុកដាក់។

ការបណ្តុះបណ្តាលនៅទីនេះ មិនត្រឹមតែផ្តោតសំខាន់លើជំនាញបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងបានបញ្ជ្រាបនូវសីលធម៌វិជ្ជាជីវៈដែលជាធាតុមិនអាចខ្វះដែលបណ្តាក្រុមហ៊ុនត្រូវការជាចាំបាច់។ និស្សិតដែលបានបញ្ចប់ការសិក្សាពីទីនេះ បានក្លាយជាមន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុនសំណង់ ក្រុមសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម អ្នកម៉ៅការសំណង់ និងជាបុគ្គលិកក្រុមហ៊ុនសំណង់។

ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ជំនាញសំណង់ស៊ីវិល
ឆ្នាំសិក្សាឆមាសមុខវិជ្ជា
ឆ្នាំទី២ឆមាសទី១• General English
• Information Engineering
• Korean
• Advanced Engineering Mathematics
• Mechanics of materials
• Construction materials
• Architecture
• Computer aided modeling (Sketch up)
• Survey engineering
• Construction technology
ឆ្នាំទី២ឆមាសទី២• General English
• Korean
• Advanced Engineering Mathematics
• Technical English
• Construction machinery
• Mechanics of materials
• Construction Safety
• Survey engineering
• Construction technology
• Structural analysis
ឆ្នាំទី៣ឆមាសទី១• General English
• Basic Construction management
• Structural Concept
• Electricity in building
• Fluid mechanics and Hydraulics
• Soil mechanics
• Wood design
• Steel design
• Structural analysis
• Reinforced concrete design
ឆ្នាំទី៣ឆមាសទី២• General English
• Shop drawing
• Steel design
• Reinforced concrete design
• Thermic in building
• Hydrology
• Prestressed concrete design
• Bridge design
• Foundation design
• Highway and road design
ឆ្នាំទី៤ឆមាសទី១• Sanitary
• Prestressed concrete design
• Bridge design
• Foundation design
• Highway and road design
• Computer aided project planning
• Cost estimation
• Computer aided land development
• Computational aided structural analysis
ឆ្នាំទី៤ឆមាសទី២• Vocational Consciousness
• Engineering management
• Construction law
ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ជំនាញស្ថាបត្យកម្ម
ឆ្នាំសិក្សាឆមាសមុខវិជ្ជា
ឆ្នាំទី២ឆមាសទី១• General English
• Korean
• Architecture and Art &Liberal Art2
• Architectural Modeling 1 (sketch-up)
• Building Construction
• Architectural Design Process
• Architectural Design Studio I
ឆ្នាំទី២ឆមាសទី២• General English
• Korean
• Architecture and Art &Liberal Art3
• Architectural Modeling 2 (3D-max)
• Structural Concept in Architecture
• Building Material
• Architectural Design Studio II
ឆ្នាំទី៣ឆមាសទី១• General English
• Architectural Analysis of Structure
• Building Survey
• Architectural Design Studio III
• History of Cambodia Architecture
• Housing Architecture
ឆ្នាំទី៣ឆមាសទី២• General English
• Structural Design in Architecture
• Building Construction Detail
• Electricity in Building
• Architectural Design Studio IV
ឆ្នាំទី៤ឆមាសទី១• Technical English
• Sanitary
• Architectural Design Studio V
• Theory of Traditional Architecture
• Contemporary Architecture
• ECO Architectural Design
• Interior Design
ឆ្នាំទី៤ឆមាសទី២• Technical English
• Acoustic
• Architectural Design Studio VI
• Aesthetics of Architecture Details
• Architectural Landscape
• Project Management 1
ឆ្នាំទី៥ឆមាសទី១• Vocational Consciousness
• Architectural Design Studio VII
• Urban Analysis
• Public Design
• Building Code and Management
• Project Management 2
ឆ្នាំទី៥ឆមាសទី២• Engineering Management
ថ្នាក់បច្ចេកទេសជាន់ខ្ពស់ ជំនាញសំណង់ស៊ីវិល
ឆ្នាំសិក្សាឆមាសមុខវិជ្ជា
ឆ្នាំទី១ឆមាសទី១• General English
• Industrial Mathematics
• Physics
• Physical education
• Geology
• Mechanics of material
• Construction material
• Construction practice
• Fitting
ឆ្នាំទី១ឆមាសទី២• General English
• Industrial Mathematics
• Physics
• Technical drawing
• Basic Computer
• Soil mechanics
• Construction practice
• Construction technology
• Surveying I
• Structural analysis
ឆ្នាំទី២ឆមាសទី១• Electricity in building
• Sanitary
• Construction practice
• Construction technology
• Structural analysis
• Surveying II
• Architecture
• Foundation concept
• Computer aided drawing design (Auto CAD)
• Reinforced concrete structure
ឆ្នាំទី២ឆមាសទី២• Entrepreneurship
• Vocational Consciousness
• Construction safety
• Construction practice
• Reinforced concrete structure
• Concept of steel structure
• Management / Cost estimation
• Road concept
• Computer aided modeling (3D)
• Shop drawing

ថ្នាក់បច្ចេកទេសជាន់ខ្ពស់ (២ឆ្នាំ)

$400
$400
  • ជាប់ ឬធ្លាក់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០

ថ្នាក់បរិញ្ញាបត្រ ឬវិស្វករ (៤ឆ្នាំ)

$800
$800
  • ជាប់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០
Coming Soon

ថ្នាក់បន្តវិស្វករ (ចុងសប្តាហ៍)

$800
$800
  • ជាប់បរិញ្ញាបត្ររង ឬបច្ចេកទេសជាន់ខ្ពស់
  • សៅរ៍-អាទិត្យ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៧ៈ០០
    with 1 hour break

ទំនាក់ទំនង

លោក សិព ភគវន្ត

016 385532 / 017 362886