លោកនាយករង សេង សុខហេង ជាមួយនិងសហការី ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន BYD Cambodia និងទស្សនៈកិច្ចក្នុងវិទ្យាស្ថាន

ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦លោកនាយករង សេង សុខហេង ជាមួយនិងសហការី ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន BYD Cambodia និងទស្សនៈកិច្ចក្នុងវិទ្យាស្ថាន

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទី គណៈនាយក លោកគ្រូ អ្នកគ្រូ ជួបពិភាក្សាការងារជាមួយ AI Farm Robotics Factory

ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទី គណៈនាយក លោកគ្រូ អ្នកគ្រូ ជួបពិភាក្សាការងារជាមួយ AI Farm Robotics Factory ។

លោកនាយករង គង់ រ៉ាវុធ តំណាងឯកឧត្តមនាយក ព្រមទាំងក្រុមការងារ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស កម្មសិក្សា និងឱកាសការងារសម្រាប់និស្សិត

ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នារសៀលវេលាម៉ោង ៣:០០ លោក គង់ រ៉ាវុធ នាយករង តំណាងឯកឧត្តមនាយក ព្រមទាំងក្រុមការងារ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស កម្មសិក្សា និងឱកាសការងារសម្រាប់និស្សិត។ កិច្ចពិភាក្សានេះមានគោលបំណងអភិវឌ្ឍជំនាញបច្ចេកទេស និងលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដើម្បីឱ្យនៅថ្ងៃអនាគត អ្នកបច្ចេកទេសខ្មែរ អាចមានសមត្ថភាពជំនួសកម្លាំងពលកម្មបរទេសបានប្រកបដោយប្រសិទ្ធភាព។

លោកនាយករង គង់ រ៉ាវុធ និងក្រុមការងារបានជួបពិភាក្សាជាមួយក្រុមហ៊ុន BONDANH DIGITAL ស្ដីពីការរៀបចំការថតរូបនិងវីដេអូក្នុងវិទ្យាស្ថាន

ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកនាយករង គង់ រ៉ាវុធ និងក្រុមការងារបានជួបពិភាក្សាជាមួយក្រុមហ៊ុន BONDANH DIGITAL ស្ដីពីការរៀបចំការថតរូបនិងវីដេអូក្នុងវិទ្យាស្ថាន

លោកនាយករង អ៊ួន សុរដ្ឋា ដឹកនាំប្រជុំពិភាក្សាជាមួយជនបង្គោល និងសាស្រ្ដាចារ្យបង្រៀនអំពីវឌ្ឍនភាពការបណ្ដុះបណ្ដាលវគ្គ១.៥លាន

ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកនាយករង អ៊ួន សុរដ្ឋា ដឹកនាំប្រជុំពិភាក្សាជាមួយជនបង្គោល និងសាស្រ្ដាចារ្យបង្រៀនអំពីវឌ្ឍនភាពការបណ្ដុះបណ្ដាលវគ្គ១.៥លាន  

ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ​ ចុះត្រួតពិនិត្យការបណ្តុះបណ្តាលនិងសំណេះសំណាលជាមួយនិស្សិត​1.5M នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​

ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ​ ចុះត្រួតពិនិត្យការបណ្តុះបណ្តាលនិងសំណេះសំណាលជាមួយនិស្សិត​1.5M នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​។

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយ លោក Lee Sangho នាយកប្រតិបត្តិនៃក្រុមហ៊ុន Camko Motor (Hyundai) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទី គណៈនាយក លោកគ្រូ អ្នកគ្រូ ជួបពិភាក្សាការងារជាមួយ លោក Lee Sangho នាយកប្រតិបត្តិនៃក្រុមហ៊ុន Camko Motor (Hyundai) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយ KOICA ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលថែទាំ EV/Safety Maintenance (មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស) នៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសលើវិស័យយានយន្តអគ្គិសនី និងសុវត្ថិភាពបច្ចេកទេស ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការបង្កើត Service Center នៅ វិទ្យាស្ថាន ដើម្បីបម្រើដល់ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ការផ្តល់សេវាបច្ចេកទេស និងការពង្រឹងសមត្ថភាពសិស្ស និស្សិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងវិស័យឧស្សាហកម្មនាពេលអនាគត។

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sailun ក្នុងគោលបំណងសម្តែងការគួរសម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្ម

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sailun ក្នុងគោលបំណងសម្តែងការគួរសម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្ម។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មផ្នែកបច្ចេកទេសសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនកំពុងជួបបញ្ហាខ្វះខាតធនធានមនុស្សជំនាញបច្ចេកទេស។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគោលបំណងនាពេលអនាគត ក្នុងការបង្កើនចំនួនអ្នកបច្ចេកទេសជនជាតិខ្មែរ ឱ្យបានកាន់តែច្រើន ដើម្បីអាចជំនួសកម្លាំងពលកម្មបរទេសបានជាបន្តបន្ទាប់។ ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពសិស្ស និស្សិត ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា។

លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការចូលជាសមាជិក UNESCO-UNEVOC របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

20260512 – លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការចូលជាសមាជិក UNESCO-UNEVOC របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា · Wednesday, May 13 📸

ឯកឧត្តម តាន់ កុសល នាយកស្តីទីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៅក្នុងវិទ្យាស្ថានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យតេជោសន្តិភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីរៀបចំបង្កើតទីកន្លែងផ្តល់សេវាសង្រ្គោះបឋមនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា

20260611 – ឯកឧត្តម តាន់ កុសល នាយកស្តីទីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៅក្នុងវិទ្យាស្ថានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យតេជោសន្តិភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីរៀបចំបង្កើតទីកន្លែងផ្តល់សេវាសង្រ្គោះបឋមនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា · Monday, May 11 📸