វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានដែលផ្តល់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ បច្ចេកទេស បច្ចេកវិទ្យា សុជីវធម៌ និងមនសិកាវិជ្ជាជីវៈដល់ប្រជាជន ជាពិសេសយុវជនយុវនារីឱ្យក្លាយទៅជាមូលធនមនុស្សដែលមានជំនាញដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ច។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់វិទ្យាស្ថាន ដែលធ្វើឱ្យវិទ្យាស្ថានអាចសម្រេចបាននូវបេសកកម្មក្នុងការបណ្តុះបណ្តាលជំនាញនាពេលកន្លងមក។
ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមកើតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិកនៃវិទ្យាស្ថាននិងដៃគូពាក់ព័ន្ធដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយខ្ញុំជឿជាក់ថា វិទ្យាស្ថាននឹងនៅតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលនៅកម្ពុជា ។
ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
សតវត្សទី២១ គឺជារយៈពេលដែលពោរពេញទៅដោយការផ្លាស់ប្តូរ និងការប្រកួតប្រជែងជាច្រើន។ ដូច្នេះ ការផ្តល់ដល់ពលរដ្ឋ ជាពិសេសយុវជនឱ្យបានត្រៀមលក្ខណៈរួចរាល់សម្រាប់ពិភពការងារ តាមរយៈការផ្តល់ការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញផ្សារភ្ជាប់ជាមួយនឹងអាកប្បកិរិយាវិជ្ជាមាន នឹងជួយពួកគេមានភាពធន់ទៅនឹងការផ្លាស់ប្តូរបញ្ហាប្រឈមនានា និងការប្រកួតប្រជែង។
អាស្រ័យដូចនេះ វត្តមាននៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺដើម្បីក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ជូនដល់អ្នកស្រាវជ្រាវនូវចំណេះដឹង ជំនាញមូលដ្ឋានរឹងមាំ ឥរិយាបថរៀនពេញមួយជីវិត និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការក្លាយខ្លួនជាកម្លាំងពលកម្មដែលមានសក្តានុពលសម្រាប់គ្រួសារ សង្គម និងការអភិវឌ្ឍប្រទេស។
ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះវិទ្យាស្ថាននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើនការកែលម្អគុណភាពបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទស្សនវិស័យ
បេសកកម្ម
បណ្តុះបណ្តាលអ្នកបច្ចេកទេសគ្រប់កម្រិតរួមមាន៖ បច្ចេកទេសបឋម បច្ចេកទេសជាន់ខ្ពស់ បច្ចេកទេសឧត្តម និងក្រោយឧត្តម
ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសមត្ថភាពរបស់មន្ត្រីរាជការ សាស្ត្រាចារ្យ កម្មករ-និយោជិក សិស្ស និស្សិត និងទ្រព្យសម្បត្តិរបស់វិទ្យាស្ថានជាតិពហុ បច្ចេកទេសកម្ពុជា ដើម្បីអភិវឌ្ឍជាតិមាតុភូមិ
បង្កើនសមត្ថភាព ជំនាញបច្ចេកទេសដល់មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យសម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈនានា
កសាងយុទ្ធសាស្ត្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
កសាងកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ចងក្រងឯកសារ បច្ចេកទេសវិទ្យាសាស្ត្រ ជំនាញវិជ្ជាជីវៈជាភាសាខ្មែរ និងភាសាបរទេសឱ្យបានសមស្រប សម្រាប់ប្រើប្រាស់ និងសម្រាប់ផ្សព្វផ្សាយទូទៅ
កសាងផែនការអភិវឌ្ឍវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឱ្យបានសមស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស
ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ វិទ្យាស្ថានក្នុង និងងឯកជនជាដៃគូ សហក្រៅប្រទេស អន្តរជាតិ ស្ថាប័នរដ្ឋ និប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ វិទ្យាសាស្ត្របច្ចេកទេសថ្មី ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ផលិតភាពប្រកបដោយនិរន្តរភាពក្នុងការបណ្តុះបណ្តាល















