សារពីព្រឹទ្ធបុរសមហាវិទ្យាល័យ

លោក ព្រំ ពៅ

យុគសម័យនៃបដិវត្តឧស្សាហកម្មទំនើប អ្វីៗត្រូវបានកែប្រែ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញប្រទេសកម្ពុជា ក៏កំពុងឈានទៅធ្វើការកែរទម្រង់គ្រប់វិស័យនៃប្រព័ន្ធដំណើរការផងដែរ សំដៅដើម្បីក្លាយខ្លួនឱ្យទៅជាប្រទេសឧស្សាហកម្មទំនើបនាពេលអានាគតដ៏ឆាប់ខាងមុខនេះ។
ឧស្សាហកម្មគឺជាផ្នែកមួយដ៏ចម្បងដែលមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍យ៉ាងលឿននាដំណាក់កាលចុងក្រោយដែលមានឈ្មោះថាឧស្សាហកម្មទំនើប4.0។ រាល់ឧបករណ៍ប្រើប្រាស់គ្រប់យ៉ាងទាំងអស់នាពេលបច្ចុប្បន្នគឺសុទ្ធតែបានបំពាក់ភ្ជាប់មកជាមួយនូវប្រព័ន្ធឌីជីថលឆ្លាតវ័យដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងអាចចងចាំបានច្រើនបែបនិងច្រើនយ៉ាង។

វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាសរសរស្តម្ភមួយដែលអាចឆ្លើយតបទៅនិងការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ ។ បច្ចេកវិទ្យាកាន់តែទំនើប តម្រូវឱ្យអ្នកប្រើប្រាស់ក៏កាន់តែមានចំណេះដឹងនិងជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទៅលើមុខងារនីមួយៗនៃដំណើរការរបស់ ​វាផងដែរ។រាល់គ្រឿងបង្គុំស្ទើរតែទាំងអស់នៃប្រព័ន្ធចង្វាក់ផលិតកម្ម ទោះស័្វយប្រវត្តឬមិនស្វ័យប្រវត្តក្តី ដែលកំពុងប្រើប្រាស់នៅក្នុងឧស្សាហកម្ម រាប់ចាប់ពីខ្នាតតូចរហូតដល់ធំ គឺជាផ្នែកដែលពាក់ព័ន្ធទៅនឹងមេកានិក។ ដែលនាពេលបច្ចុប្បន្នផ្នែកមេកានិកត្រូវបានច្របាច់បញ្ចូលនូវផ្នែកមួយចំនួនដ៏ទៃទៀតដូចជាៈ ផ្នែកអេឡិចត្រូនិច ផ្នែកប្រព័ន្ធខ្យល់ឬប្រព័ន្ធប្រេងបូម និងប្រព័ន្ធកុងត្រូល (System Control) ដែលដំណើរការដោយការសរសេរកម្មវិធីសម្រាប់ឱ្យម៉ាស៊ីនដំណើរការ ដែលភាសារបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ននេះហៅថា មេកាត្រូនិក

ការសិក្សាជំនាញមេកានិកគឺជាជំរើសដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរបុគ្គលគ្រប់រូបឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបទ​ ព្រមទាំងបទពិសោធន៍ដ៏ទៃៗច្រើនទៀតដែលបានភ្ជាប់មកជាមួយក្នុងកម្មវិធីបណ្តុះបណ្តាល​។ ក្រោយបញ្ចប់ការសិក្សា គេអាចបញ្រ្ជាបចូលក្នុងវិស័យនៃបដិវត្តឧស្សាហកម្មទំនើបនេះដែលកំពុងប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកទេសក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង។

មហាវិទ្យាល័យមេកានិកត្រូវបានបំពាក់នូវឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបកម្មទាន់សម័យជាច្រើនសម្រាប់ធ្វើការបណ្តុះបណ្តាល និងអនុវត្តន៍។ សាស្រ្តាចារ្យនៃមហាវិទ្យាល័យនេះគឺសុទ្ធត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលស្ទាត់ជំនាញទាំងក្នុងស្រុក និងបរទេស ។ មហាវិទ្យាល័យក៏មានដៃគូរសហការ ជាច្រើនក្រុមហ៊ុនទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ មិនតែប៉ុណ្ណោះមហាវិទ្យាល័យក៏មានជំនាញការបរទេសមកជួយធ្វើការបណ្តុះបណ្តាលថែមទៀតដែរ។

សង្ខេបមក ទស្សនវិស័យសំខាន់នៃការសិក្សាជំនាញមេកានិក គឺធ្វើខ្លួនឱ្យក្លាយជាអ្នកឯកទេសស្ទាត់ជំនាញដែលចេះប្រើប្រាស់ 4H គឺដៃ (Hand) ខួរក្បាល (Head ) បេះដូង ( Heart ) និង មានសុខភាព ( Health ) ។ សូមឱ្យសារមួយនេះក្លាយជាដៃគូររបស់អ្នក ។

ថ្នាក់បច្ចេកទេសជាន់ខ្ពស់ (២ឆ្នាំ)

$400
$400
  • ជាប់ ឬធ្លាក់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០

ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឬវិស្វករ (៤ឆ្នាំ)

$800
$800
  • ជាប់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០
Coming Soon

Weekend

  • Comming Soon
    with 1 hour break
រូបភាព
គោត្តនាម-នាម
តួនាទី
កម្រិតវប្បធម៌
បណ្តាញទំនាក់ទំនង
លោក មិន ឆេងហ៊ាន់
ប្រធានមហាវិទ្យាល័យ

ប្រធានមហាវិទ្យាល័យមេកានិករថយន្ត

លោក ប៉ែន ពេជ្រសំណាង
អនុប្រធានមហាវិទ្យាល័យ

អនុបណ្ឌិត

លោក ឆាំ​ រស្មីខេមរា
ប្រធានមជ្ឈមណ្ឌល Hyundai Koica Dream Center

អនុបណ្ឌិត

លោក សន មុន្នីរ័ត្ន
អនុរក្សមហាវិទ្យាល័យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក អោក សុផល
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ម៉ម សុខនៅ
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក សាន់ សំណាង
សាស្រ្តាចារ្យ

អនុបណ្ឌិត

លោក លាង សុខួង
សាស្រ្តាចារ្យ

អនុបណ្ឌិត

លោក ហម សាវេន
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ជា សម្បត្តិ
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក យ៉ាន់ សុខា
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក​ ចាន់ សុធី
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក អ៊ុំ វឌ្ឍនា
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក មៀច សុភ័ក្ត
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក បូរ ថាំងងីម
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ហ៊ុន គឹមហាយ
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក អ៊ឹង ប៉ផេង
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ថំ ជីង
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

ទំនាក់ទំនង

  • លោក សន មុន្នីរ័ត្ន (095 207 192)
  • លោក បូរ ថាំងងីម (070 737 852)

ខិតប័ណ្ណផ្សព្វផ្សាយ