ព្រឹកថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣៖
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមនាយក ប៊ុន ភារិន និងសហការី ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ឯឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងអប់រំយុវជន និងកីឡា លោក សេង ចំរើន មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងលោកស្រី យ៉ែម កែវកល្យាណ តំណាងមន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។