អបអរសាទរដល់ក្រុមនិស្សិតមហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលបានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង River Monitoring Technology Competition (MRC) លើវិញ្ញាសារផ្នែក “វាស់ស្ទង់គុណភាពទឹក”
នេះជាវគ្គផ្ដាច់ព្រ័ត្រដែលបានរៀបចំឡើងនៅក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវ សំរាប់ក្រុមនិស្សិតតំណាងឲ្យNPIC ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយក្រុមនិស្សិតមកពី៤ប្រទេសក្នុងតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ ថៃ វៀតណាម ក្នុងកម្មវិធីសន្និសិទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដោយនិស្សិតNPIC បានទទួលជ័យលាភីលេខ១ ពានរង្វាន់មេដាយ និងទឹកប្រាក់ចំនួន ៥,០០០ដុល្លា លើគម្រោងត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ ដែលឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការទន្លេមេគង្គមកពីបីប្រទេសរួមមាន កូរ៉េ អូស្រ្តាលី និង សិង្ហបុរី កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣។
Congratulations to the Electronic students of the National Polytechnic Institute of Cambodia (NPIC) who won the first prize in the River Monitoring Technology Competition (MRC) in the “Water Quality Measurement” category.
This is the finals held in Vientiane of Laos PDR, for NPIC students to successfully compete with students from 4 countries in the Mekong region, Cambodia, Laos, Thailand, and Vietnam in international conferences and meetings. The Mekong River Commission (4th MRC Summit) held from March 30 to April 5, 2023 under the theme “Innovation and Cooperation for Mekong River Basin with Water Security and Sustainability” NPIC students won the first prize, a medal and $ 5,000 for the Mekong River Water Quality Control Project. Through the evaluation of the Mekong River Commission from three countries, including Korea, Australia, and Singapore on March 30-31, 2023.