[mpc_accordion auto_close=”true” auto_indent=”true” opened=”102″ title_font_preset=”default” title_font_color=”#555555″ title_font_size=”16″ title_font_transform=”uppercase” title_font_align=”left” title_background_color=”#ffffff” title_padding_divider=”true” title_padding_css=”padding-top:7px;padding-right:10px;padding-bottom:7px;padding-left:10px;” title_margin_divider=”true” title_margin_css=”margin-top:0px;margin-right:0px;margin-bottom:0px;margin-left:0px;” hover_title_color=”#333333″ hover_title_background_color=”#e5e5e5″ content_font_preset=”default” content_font_size=”16″ content_font_line_height=”1.8″ content_font_align=”left” content_padding_divider=”true” content_padding_css=”padding-top:0px;padding-right:0px;padding-bottom:0px;padding-left:0px;” content_margin_divider=”true” content_margin_css=”margin-top:20px;margin-right:30px;margin-bottom:30px;margin-left:20px;” margin_divider=”true” margin_css=”margin-top:0px;margin-right:0px;margin-bottom:0px;margin-left:-20px;” mpc_icon__transition=”fade” mpc_icon__icon=”fa fa-chevron-down” mpc_icon__icon_color=”#555555″ mpc_icon__icon_size=”20″ mpc_icon__background_color=”#f5f5f5″ mpc_icon__padding_css=”padding:10px;” mpc_icon__hover_icon=”fa fa-chevron-up” mpc_icon__hover_icon_color=”#333333″ mpc_icon__hover_background_color=”#ffffff” mpc_icon__mpc_tooltip__trigger=”click” mpc_icon__mpc_tooltip__border_divider=”true” mpc_icon__mpc_tooltip__border_css=”border-color:undefined;border-style:undefined;” mpc_icon__mpc_tooltip__padding_divider=”true”][mpc_accordion_tab title=”ដេប៉ាតឺម៉ង់ប្រព័ន្ធឧស្សាហកម្មស្វ័យប្រវត្តិកម្ម (មេកាត្រូនិក)”]
ប្រព័ន្ធឧស្សាហកម្មស្វ័យប្រវត្តិកម្ម (មេកាត្រូនិក) ផ្តោតការបណ្តុះបណ្តាលផ្អែកតាមតម្រូវការផ្ទាល់របស់ម៉ាស៊ីនចង្វាក់ផលិតកម្ម ដែលកំពុងដំណើរការនៅក្នុងសិប្បកម្មឬរោងចក្រសហគ្រាសនានា ដូចជារោងចក្រផលិតគ្រឿងភេសជ្ជ រោងចក្រផលិតគ្រឿងបរិក្ខារនានាដែលទាក់ទងទៅ នឹងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ជាដើម។
ដេប៉ាតឺម៉ង់នេះមានមុខវិជ្ជាសំខាន់ៗចំនួន៣ ដែលជាមុខវិជ្ជាស្នូលកំពុងពេញនិយម និងត្រូវការខ្លាំងនៅក្នុងវិស័យបច្ចេកទេសឧស្សាហកម្មដូចជា៖
-
- អេឡិចត្រូនិកកុងត្រូល(Electronic Control ) សិក្សាអំពីការដំឡើងបណ្តាញអគ្គិសនីអេឡិចត្រូនិក នៅក្នុងគ្រឿងបង្គុំម៉ាស៊ីន សិក្សាអំពីការតបណ្តាញអេឡិចត្រូនិក និងសរសេរប្រូក្រាមជាមួយម៉ាស៊ីន Arduino ដើម្បីបញ្ជាឱ្យគ្រឿងបង្គុំដំណើរការ។
- ប្រព័ន្ធខ្យល់និងប្រេងបូម(Electro Pneumatic &Electro Hydraulic System ) មុខវិជ្ជានេះជាមុខវិជ្ជា សំខាន់ និងអាចប្រើប្រាស់បានច្រើនប្រភេទ នៅក្នុង គ្រឿងចក្រ ឬនៅតាមរោងចក្រ សិប្បកម្មខ្នាតតូចរហូតដល់ខ្នាតធំបានទាំងអស់។ ការសិក្សាគឺផ្តោតលើមុខងារ និងនិមិត្តសញ្ញានៃគ្រឿងបង្គុំរបស់ប្រព័ន្ធខ្យល់ និងប្រេងបូម សិក្សាអំពីការតបណ្តាញដើម្បីដំណើរការគ្រឿងចក្រ។
- ម៉ាស៊ីនសរសេរកម្មវិធីបញ្ជាដំណើរការ PLC ( Program Logic Control ) មុខវិជ្ជានេះសិក្សាអំពីការដំឡើងគ្រឿងបង្គុំម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្ត និងរៀបបណ្តាញអគ្គិសនី បន្ទាប់មកសរសេរប្រូក្រាមដើម្បីពិនិត្យ និងដាក់ឱ្យម៉ាស៊ីនធ្វើការឱ្យត្រូវតាមកម្មវិធីដែលបានសរសេរ។
[/mpc_accordion_tab][mpc_accordion_tab title=”ដេប៉ាតឺម៉ង់វិស្វកម្មមេកានិក”]
ដេប៉ាតឺម៉ង់វិស្វកម្មមេកានិក ជាផ្នែកដែលទាក់ទងផ្ទាល់ជាមួយ និងការផលិតឬជួសជុលគ្រឿងបន្លាស់នានារបស់ម៉ាស៊ីន។ នៅផ្នែកនេះមានម៉ាស៊ីនតូច ធំជាច្រើនដែលត្រូវសិក្សា និងអនុវត្តដូចជា៖
- ប្រើប្រាស់ម៉ាស៊ីនក្រឡឹង,ហ្រ្វែរ និងសំលៀង( Turning, Milling& Grinding Machine Operation ) សិក្សាអំពីរបៀបប្រើប្រាស់ម៉ាស៊ីនសម្រាប់បន្ស៊ីលោហៈទៅតាមប្រភេទនៃលោហៈផ្សេងៗគ្នាដូចជាដែក ស្ពាន់ អាលុយមីញ៉ូម ដែកស្មិតជាដើម។
- ប្រើប្រាស់ម៉ាស៊ីនក្រឡឹង, ហ្រ្វែរ ស្វ័យប្រវត្ត CNC ( Turning, Milling Computer Numerical Control Machine Operation) មុខវិជ្ជានេះសិក្សាអំពីរបៀបប្រើប្រាស់ម៉ាស៊ីនក្រឡឹង និងម៉ាស៊ីនហ្រ្វែរស្វ័យប្រវត្តតាមរបៀបទំនើប គឺគ្រាន់តែគូររូបហើយបំលែងឬសរសេរកូដហើយបញ្ចូលក្នុង ខួរក្បាល នោះម៉ាស៊ីនអាចផលិតតាមតម្រូវការចង់បាន។
[/mpc_accordion_tab][mpc_accordion_tab title=”ដេប៉ាតឺម៉ង់បន្សារលោហៈ”]
មិនថានៅតាមគេហដ្ឋានឬរោងចក្រសុទ្ធតែត្រូវការ ផ្សារ ដំឡើងឬផ្គុំជាគ្រឿងម៉ាស៊ីននានាជៀសមិនរួច ។ ផ្នែកនេះដើរតួសំខាន់ក្នុងការរៀបចំដើម្បីឱ្យការសិក្សាទាំងទ្រឹស្តី និងអនុវត្តប្រកបដោយគុណភាព ទាំងការយល់ដឹងអំពី របៀបផ្សារ បញ្ឈរ ផ្សាផ្តេក ផ្សារ ទីបជាដើម ពិសេសប្រភេទរបស់លោហៈ ការប្រើប្រាស់ម៉ាស៊ីនផ្សារ ព្រមទាំងសិក្សាលំអិតអំពីរបៀបនៃការប្រើប្រាស់ប្រភេទ របស់ធូបផ្សារនិមួយៗ និងចេះពិនិត្យ ប្លង់មុនពេលដំឡើងការងារជាដើម។ ផ្នែកនេះមានមុខវិជ្ជាសំខាន់ៗដូចជា៖
- ប្រើប្រាស់ម៉ាស៊ីនផ្សាអគ្គិសនី ( Electric Welding Machine Operation ) មុខវិជ្ជានេះសិក្សាអំពីរបៀបប្រើប្រាស់ម៉ាស៊ីនផ្សារ និងការលៃតម្រូវអាំងតង់ស៊ីតេចរន្តរបស់ម៉ាស៊ីនឱ្យត្រូវជាមួយប្រភេទលោហៈ និងកម្រាស់របស់វា។
- ប្រើប្រាស់ម៉ាស៊ីនផ្សា MIG(Metal Inert Gas) សិក្សាអំពីរបៀបដំឡើងម៉ាស៊ីនមុនពេលផ្សារ ចេះលៃតម្រូវហ្គាស និងចេះប្រើប្រាស់ម៉ាស៊ីននៅពេលផ្សារជាមួយលោហៈដែលមានប្រភេទផ្សេងៗគ្នាឱ្យបានស្ទាត់ជំនាញជាដើម។
- ប្រើប្រាស់ម៉ាស៊ីនផ្សា TIG ( Tungsten Inert Gas ) សិក្សាទៅលើរបៀបនៃការផ្សារ អ៊ីណុក អាលុយមីញ៉ូម ឬ ផ្សារប្រភេទដែកកម្រាស់ផ្សេងៗគ្នា យល់ដឹងអំពីការបញ្ជាម៉ាស៊ីន និងរបៀបលៃតម្រូវចរន្តមុនពេលផ្សាជាដើម។
[/mpc_accordion_tab][mpc_accordion_tab title=”ដេប៉ាតឺម៉ង់បរិក្ខារត្រជាក់”]
ទូទឹកក ទូក្លាសេ ម៉ាស៊ីនត្រជាក់ទាំងខ្នាតតូចឬធំទាំងអស់គឺសុទ្ធតែជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ដេប៉ាតឺម៉ង់មួយនេះបានរៀបចំនូវកម្មវិធីបណ្តុះបណ្តាលដោយមានការសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួន ឱ្យក្លាយជាការបណ្តុះបណ្តាលផ្អែកតាមសមត្ថភាព ដោយមានការអនុវត្តដំឡើង និងធ្វើសេវាកម្មម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទូទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ និងម៉ាស៊ីនត្រជាក់ជាដើម។ មុខវិជ្ជាសំខាន់ដែលត្រូវសិក្សាមាន៖
- តបណ្តាញអគ្គិសនី( Electrical Installation ) សិក្សាអំពីរបៀបតបណ្តាញអគ្គិសនីនៅក្នុងគេហដ្ឋានជាមួយគ្រឿងម៉ាស៊ីនដើម្បីឱ្យមានសុវត្ថិភាព និងគុណភាព។
- ដំឡើង និងជួសជុលម៉ាស៊ីនត្រជាក់ពីរកំណាត់( Install & Service of Spite Air Conditioner ) សិក្សាអំពីរបៀបដំឡើង កុងដង់ស៊័រ និងតបណ្តាញអគ្គិសនីភ្ជាប់ជាមួយ កុំប្រេសស៊័រ រួមទាំងរបៀបបញ្ចូលហ្គាស និងលៃតម្រូវរ៉េមូត(Remote) ដើម្បីឱ្យម៉ាស៊ីនដំណើរការល្អ។
- ដំឡើង និងជួសជុលម៉ាស៊ីនទូទឹកកក( Install & Service of Refrigerator ) មុខវិជ្ជានេះធ្វើការបណ្តុះបណ្តាលទៅលើរបៀបជួសជុលទូទឹកកកដោយចាប់ផ្តើមអំពីការវិភាគកំហូចខាតនៅក្នុងគ្រឿងបង្គុំនិមួយៗរបស់ទូទឹកកក និងផ្លាស់ប្តូរនូវគ្រឿងដែលខូចខាត។
[/mpc_accordion_tab][mpc_accordion_tab title=”ដេប៉ាតឺម៉ង់បរិក្ខារឧស្សាហកម្ម”]
បរិក្ខារឧស្សាហកម្មជាផ្នែកមួយដែលទាមទារឱ្យមានពហុជំនាញ។ នៅតាមផ្ទះក្តី តាមសណ្ឋាគារ តាមឧស្សាហកម្ម ឬអាគាធំៗជាច្រើនត្រូវបានប្រើប្រាស់ជាមួយប្រព័ន្ធទឹកក្តៅ ទឹកត្រជាក់ ប្រព័ន្ធពន្លត់អគ្គីភ័យជាដើម សុទ្ធតែត្រូវការអ្នកឯកទេស ឬបច្ចេកទេសដែលត្រូវបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ប្រកមដោយគុណភាព និងមានការទទួលខុសត្រូវខ្ពស់ជាមួយការងារ។មុខវិជ្ជាសំខាន់នៃផ្នែកនេះមាន៖
- ពត់ មូរ និងកាត់លោហៈ ( Bending Rolling &Cutting Steel ) សិក្សាអំពីបច្ចេកទេសពត់ទុយោទីប ពត់លោហៈដែលមានទម្រង់ផ្សេងៗគ្នា និងរបៀបបញ្ជាម៉ាស៊ីនត្រូវតាមតម្រូវការងារជាក់ស្តែង ។ សិក្សាអំពីរបៀបពត់ទុយោជ័រតាមទម្រង់ផ្សេងៗជាដើម។
- ដំឡើង និងជួសជុលបរិក្ខារប្រើប្រាស់ ( Install and Service of Component use ) សិក្សាអំពីរបៀបដំឡើងម៉ាស៊ីននានាដូចជា ការតបណ្តាញប្រព័ន្ធទឹកក្តៅ ការដំឡើងបណ្តាញទឹកត្រជាក់ ការដំឡើងបណ្តាញពន្លត់អគ្គីភ័យដោយប្រើទឹក និងដំឡើងប្រព័ន្ធសុវត្ថិភាពនានាជាដើម។
[/mpc_accordion_tab][/mpc_accordion]