មហាវិទ្យាល័យមេកានិករថយន្ត មានគោលដៅបណ្តុះបណ្តាលដល់និស្សិតដែលមានកម្រិត, វិញ្ញាបនបត្រ, ថ្នាក់ជាន់ខ្ពស់បច្ចេកទេស(ថ្នាក់មធ្យមបច្ចេកទេស), ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា(វិស្វករ) ដែលនិស្សិតមានជម្រើសវេនសិក្សា៖ ពេញម៉ោងចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ។
មានកម្មវិធីសិក្សាច្បាស់លាស់ដែលស្របតាមទីផ្សារការងារក្នុងនិងក្រៅស្រុកហើយបានផ្តោតលើបច្ចេកទេសរថយន្តទាំងម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និងរថយន្តហាយព្រីដ(Hybrid Vehicle) ដែលកំពុងពេញនិយមប្រើប្រាស់សព្វថ្ងៃនេះ និងសិក្សាស្រាវជ្រាវលើបច្ចេកទេសថ្មីៗរបស់រថយន្ត ព្រមទាំងមានបញ្ចូលបណ្តុះបណ្តាលបញ្ជ្រាបនូវក្រមសីលធម៌វិជ្ជាជីវៈដល់និស្សិតដែលបណ្តាក្រុមហ៊ុននិងយានដ្ឋានត្រូវការជាចាំបាច់។ សព្វថ្ងៃនេះមហាវិទ្យាល័យមេកានិករថយន្តមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា៖ ក្រុមហ៊ុន RMA (រថយន្ត FORD), ក្រុមហ៊ុន HYUNDAI, យានដ្ឋាន A Klasse Auto, រោងចក្រឧស្សាហកម្ម,…) និងក្រុមហ៊ុនក្រៅប្រទេសដូចជាក្រុមហ៊ុន (ReNet Cambodia HR) របស់ប្រទេសជប៉ុនហើយត្រូវធ្វើការប្រឡងនិងតេស្តសមត្ថភាពដោយផ្ទាល់ពីក្រុមហ៊ុនរបស់ជប៉ុនដើម្បីជ្រើសរើសនិស្សិតមេកានិករថយន្តជាច្រើននាក់រៀងរាល់ឆ្នាំទៅបម្រើការនៅប្រទេសជប៉ុន។ ចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាពីទីនេះពួកគាត់មានជម្រើសឱកាសការងារជាច្រើនដូចជា៖
១. បើនិស្សិតមានចំណាប់អារម្មណ៍បំរើការងារតាមក្រុមហ៊ុនរោងចក្រ និងយានដ្ឋាន ដូចនេះក្រុមហ៊ុនជាច្រើនក្នុងស្រុកបានមកផ្សព្វផ្សាយដោយផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដល់និស្សិតឆ្នាំទី២ ថ្នាក់មធ្យម ថ្នាក់វិស្វករមេកានិករថយន្តឆ្នាំទី៤មុនបញ្ចប់ការសិក្សា នេះហើយជាឱកាសការងារសម្រាប់និស្សិតដែលសិក្សានៅមហាវិទ្យាល័យមេកានិករថយន្ត។
២. បើនិស្សិតមានគោលបំណងនិងចាប់អារម្មណ៏ក្នុងការបើកយានដ្ឋានខ្លួនឯង ហើយពួកគាត់បានបន្តចុះកម្មសិក្សានៅតាមយានដ្ឋានអោយមានបទពិសោធិន៍ការងារជួសជុលជាក់ស្តែងតែរយៈពេល២ទៅ៣ឆ្នាំ ពួកគាត់នឹងក្លាយទៅជាម្ចាស់យានដ្ឋានពិតប្រាកដ។
ដូចនេះខ្ញុំសូមគោរពនិងជម្រាបជូនដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៏ខាងវិស័យបច្ចេកទេសផ្នែកវិស្វកម្មមេកានិករថយន្ត អាចបញ្ជូន បង ប្អូន កូន ក្មួយ មកសិក្សានៅមហាវិទ្យាល័យមេកានិករថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទៅអនាគតពួកគាត់នឹងក្លាយជាអ្នកបច្ចេកទេសពិតប្រាដកក្រោយពីបានបញ្ចប់ការសិក្សានៅទីនេះ៕