ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយ លោក Lee Sangho នាយកប្រតិបត្តិនៃក្រុមហ៊ុន Camko Motor (Hyundai) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទី គណៈនាយក លោកគ្រូ អ្នកគ្រូ ជួបពិភាក្សាការងារជាមួយ លោក Lee Sangho នាយកប្រតិបត្តិនៃក្រុមហ៊ុន Camko Motor (Hyundai) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយ KOICA ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលថែទាំ EV/Safety Maintenance (មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស) នៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសលើវិស័យយានយន្តអគ្គិសនី និងសុវត្ថិភាពបច្ចេកទេស ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការបង្កើត Service Center នៅ វិទ្យាស្ថាន ដើម្បីបម្រើដល់ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ការផ្តល់សេវាបច្ចេកទេស និងការពង្រឹងសមត្ថភាពសិស្ស និស្សិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងវិស័យឧស្សាហកម្មនាពេលអនាគត។


