ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ​ ចុះត្រួតពិនិត្យការបណ្តុះបណ្តាលនិងសំណេះសំណាលជាមួយនិស្សិត​1.5M នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​

ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ​ ចុះត្រួតពិនិត្យការបណ្តុះបណ្តាលនិងសំណេះសំណាលជាមួយនិស្សិត​1.5M នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​។

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយ លោក Lee Sangho នាយកប្រតិបត្តិនៃក្រុមហ៊ុន Camko Motor (Hyundai) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទី គណៈនាយក លោកគ្រូ អ្នកគ្រូ ជួបពិភាក្សាការងារជាមួយ លោក Lee Sangho នាយកប្រតិបត្តិនៃក្រុមហ៊ុន Camko Motor (Hyundai) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយ KOICA ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលថែទាំ EV/Safety Maintenance (មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស) នៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសលើវិស័យយានយន្តអគ្គិសនី និងសុវត្ថិភាពបច្ចេកទេស ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការបង្កើត Service Center នៅ វិទ្យាស្ថាន ដើម្បីបម្រើដល់ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ការផ្តល់សេវាបច្ចេកទេស និងការពង្រឹងសមត្ថភាពសិស្ស និស្សិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងវិស័យឧស្សាហកម្មនាពេលអនាគត។

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sailun ក្នុងគោលបំណងសម្តែងការគួរសម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្ម

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sailun ក្នុងគោលបំណងសម្តែងការគួរសម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្ម។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មផ្នែកបច្ចេកទេសសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនកំពុងជួបបញ្ហាខ្វះខាតធនធានមនុស្សជំនាញបច្ចេកទេស។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគោលបំណងនាពេលអនាគត ក្នុងការបង្កើនចំនួនអ្នកបច្ចេកទេសជនជាតិខ្មែរ ឱ្យបានកាន់តែច្រើន ដើម្បីអាចជំនួសកម្លាំងពលកម្មបរទេសបានជាបន្តបន្ទាប់។ ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពសិស្ស និស្សិត ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា។

លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការចូលជាសមាជិក UNESCO-UNEVOC របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

20260512 – លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការចូលជាសមាជិក UNESCO-UNEVOC របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា · Wednesday, May 13 📸

ឯកឧត្តម តាន់ កុសល នាយកស្តីទីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៅក្នុងវិទ្យាស្ថានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យតេជោសន្តិភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីរៀបចំបង្កើតទីកន្លែងផ្តល់សេវាសង្រ្គោះបឋមនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា

20260611 – ឯកឧត្តម តាន់ កុសល នាយកស្តីទីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៅក្នុងវិទ្យាស្ថានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យតេជោសន្តិភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីរៀបចំបង្កើតទីកន្លែងផ្តល់សេវាសង្រ្គោះបឋមនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា · Monday, May 11 📸

ពិធីដាំដើមផ្ការំដួលរួមគ្នាជានិមិត្តរូបនៃការចងមិត្តភាពរវាងក្រុមហ៊ុន JOYO New Energy Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

20260608 – ពិធីដាំដើមផ្ការំដួលរួមគ្នាជានិមិត្តរូបនៃការចងមិត្តភាពរវាងក្រុមហ៊ុន JOYO New Energy Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ · Friday, May 8 📸

ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្ដីពីការបណ្ដុះបណ្ដាល ការអភិវឌ្ឍន៍រួមគ្នានៃកម្មវិធីស្រា និងទេសចរណ៍ រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាមួយសាលាបច្ចេកទេស និងវិជ្ជាជីវៈ Luzhou Vocational and Technical Colleges

20260423 – ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្ដីពីការបណ្ដុះបណ្ដាល ការអភិវឌ្ឍន៍រួមគ្នានៃកម្មវិធីស្រា និងទេសចរណ៍ រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាមួយសាលាបច្ចេកទេស និងវិជ្ជាជីវៈ Luzhou Vocational and Technical Colleges · Friday, Apr 24 📸

ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្ដីពីការបណ្ដុះបណ្ដាលបញ្ញាសិប្បនិម្មិត រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាមួយសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences

20260423 – ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្ដីពីការបណ្ដុះបណ្ដាលបញ្ញាសិប្បនិម្មិត រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាមួយសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences · Friday, Apr 24 📸