លោកនាយករង គង់ រ៉ាវុធ តំណាងឯកឧត្តមនាយក ព្រមទាំងក្រុមការងារ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស កម្មសិក្សា និងឱកាសការងារសម្រាប់និស្សិត
ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នារសៀលវេលាម៉ោង ៣:០០ លោក គង់ រ៉ាវុធ នាយករង តំណាងឯកឧត្តមនាយក ព្រមទាំងក្រុមការងារ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស កម្មសិក្សា និងឱកាសការងារសម្រាប់និស្សិត។ កិច្ចពិភាក្សានេះមានគោលបំណងអភិវឌ្ឍជំនាញបច្ចេកទេស និងលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដើម្បីឱ្យនៅថ្ងៃអនាគត អ្នកបច្ចេកទេសខ្មែរ អាចមានសមត្ថភាពជំនួសកម្លាំងពលកម្មបរទេសបានប្រកបដោយប្រសិទ្ធភាព។










