ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាស្តីទីបានដឹកនាំ ក្រុមការងារ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sailun ក្នុងគោលបំណងសម្តែងការគួរសម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្ម។
ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មផ្នែកបច្ចេកទេសសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនកំពុងជួបបញ្ហាខ្វះខាតធនធានមនុស្សជំនាញបច្ចេកទេស។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគោលបំណងនាពេលអនាគត ក្នុងការបង្កើនចំនួនអ្នកបច្ចេកទេសជនជាតិខ្មែរ ឱ្យបានកាន់តែច្រើន ដើម្បីអាចជំនួសកម្លាំងពលកម្មបរទេសបានជាបន្តបន្ទាប់។
ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពសិស្ស និស្សិត ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា។

