គណៈគ្រប់គ្រងវិទ្យាស្ថាន ដឹកនាំលោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដំឡើងរថយន្ត RMA Cambodia

ពោធិ៍សាត់៖ គណៈគ្រប់គ្រងវិទ្យាស្ថាន ដឹកនាំលោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដំឡើងរថយន្ត RMA Cambodia នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំលោកនាយករង លោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សាក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់។ ជាកិច្ចចាប់ផ្តើម លោក ឆាយ សុខសាន្ត ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុន RMA Cambodia បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថាន ដើម្បីឱ្យយល់អំពីប្រវត្តិក្រុមហ៊ុន និងដំណើរការនៃការដំឡើងរថយន្តនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមនាយកវិទ្យាស្ថានក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ឱកាសដល់និស្សិតសម្រាប់មកទស្សនកិច្ចសិក្សាផ្ទាល់ ដើម្បីស្វែងយល់ពីដំណើរការនៃការដំឡើងរថយន្ត។ បន្ថែមពីនេះ ឯកឧត្តមនាយកក៏ស្នើសុំកិច្ចសហការបន្ថែម ឱ្យក្រុមហ៊ុនបន្តផ្តល់កន្លែងការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ឱកាសទស្សនកិច្ចសិក្សា និងការចូលរួមរបស់ក្រុមហ៊ុននៅក្នុងផ្នែកប្រឹក្សាយោបល់នៃមហាវិទ្យាល័យរថយន្តរបស់វិទ្យាស្ថាន។…