ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស

ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស ។

ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យាអវកាស និងវិទ្យុអាម៉ាទ័រ!

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករង សេង សុខហេង និង សាស្ត្រាចារ្យ មហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានទទួលស្វាគមន៍អ្នកជំនាញអន្តរជាតិមកពី ប្រទេសស៊ីប្រូស (Cyprus) , អាល្លឺម៉ង (Germany) និង សហរដ្ឋអាមេរិក (USA) ក្នុងជំនួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។កិច្ចប្រជុំពិភាក្សានេះបានផ្តោតសំខាន់លើប្រធានបទបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន ៤ រួមមាន៖1. Satellite Communication (ប្រព័ន្ធទំនាក់ទំនងផ្កាយរណប)2. CubeSat (ការអភិវឌ្ឍ និងប្រតិបត្តិការផ្កាយរណបខ្នាតតូច)3. Amateur Radio (វិស័យវិទ្យុទាក់ទងអាម៉ាទ័រ និងការប្រឡងអាជ្ញាប័ណ្ណ ARRL)4. ICT Infrastructure (ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍)🤝 ជំនួបដ៏មានសារៈសំខាន់នេះ គឺជាជំហានដ៏ធំមួយទៀតក្នុងការបើកផ្លូវស្វែងរក កិច្ចសហប្រតិបត្តិការ (Cooperation) លើការផ្លាស់ប្តូរបច្ចេកវិទ្យា ការស្រាវជ្រាវរួមគ្នា និងការបង្កើតឱកាសថ្មីៗសម្រាប់សាស្ត្រាចារ្យ និងនិស្សិតវិស្វកម្មរបស់ NPIC លើឆាកអន្តរជាតិ។មហាវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកជំនាញការទាំងបីប្រទេស…

លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារប្រជុំពិភាក្សាអំពី “កម្មវិធី និងការបណ្តុះបណ្តាល TVET ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន”

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារប្រជុំពិភាក្សាអំពី “កម្មវិធី និងការបណ្តុះបណ្តាល TVET ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន” ជាមួយ Prof. Rajah Rasiah, Professor of Economics and Executive Director, Asia-Europe Institute, University of Malaya of Malaysia.

សូមស្វាគមន៍គណៈប្រតិភូមកពី​​​ មជ្ឈមណ្ឌលព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឌី.ធី.អេ (D.T.A REHAB CENTER) ក្នុងគោលបំណងទស្សនកិច្ចនិងពិក្សាការងារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សូមស្វាគមន៍គណៈប្រតិភូមកពី​​​ មជ្ឈមណ្ឌលព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឌី.ធី.អេ (D.T.A REHAB CENTER) ក្នុងគោលបំណងទស្សនកិច្ចនិងពិក្សាការងារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។…

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកនាយករង និងក្រុមការងារ ចូលរួមប្រជុំបើកវគ្គសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកនាយករង និងក្រុមការងារ ចូលរួមប្រជុំបើកវគ្គសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ ។

គណៈគ្រប់គ្រងវិទ្យាស្ថាន ដឹកនាំលោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដំឡើងរថយន្ត RMA Cambodia

ពោធិ៍សាត់៖ គណៈគ្រប់គ្រងវិទ្យាស្ថាន ដឹកនាំលោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដំឡើងរថយន្ត RMA Cambodia នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំលោកនាយករង លោកគ្រូ អ្នកគ្រូ និងនិស្សិតមហាវិទ្យាល័យមេកានិករថយន្ត ចុះទស្សនកិច្ចសិក្សាក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់។ ជាកិច្ចចាប់ផ្តើម លោក ឆាយ សុខសាន្ត ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុន RMA Cambodia បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថាន ដើម្បីឱ្យយល់អំពីប្រវត្តិក្រុមហ៊ុន និងដំណើរការនៃការដំឡើងរថយន្តនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមនាយកវិទ្យាស្ថានក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ឱកាសដល់និស្សិតសម្រាប់មកទស្សនកិច្ចសិក្សាផ្ទាល់ ដើម្បីស្វែងយល់ពីដំណើរការនៃការដំឡើងរថយន្ត។ បន្ថែមពីនេះ ឯកឧត្តមនាយកក៏ស្នើសុំកិច្ចសហការបន្ថែម ឱ្យក្រុមហ៊ុនបន្តផ្តល់កន្លែងការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ឱកាសទស្សនកិច្ចសិក្សា និងការចូលរួមរបស់ក្រុមហ៊ុននៅក្នុងផ្នែកប្រឹក្សាយោបល់នៃមហាវិទ្យាល័យរថយន្តរបស់វិទ្យាស្ថាន។…

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។