សារពីប្រធានមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ

លោក គាត រ៉ាយុត

មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គគឺជាកន្លែងផ្តល់នូវចំណេះ ជំនាញបច្ចេកទេស មុខរបរចិញ្ចឹមជីវិតរបស់ប្អូនៗសិស្ស សិក្ខាកាម និងកម្មករនិយោជិតខ្វះជំនាញផងដែរ។មួយវិញទៀតមជ្ឈ​មណ្ឌល​​​​​​​​​​​​​នឹងថ្នាលសម្រាប់គ្រប់អ្នកសិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ ថែមទៀតផង។មជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសចំនួនបីសំខាន់​ៗ មានដូចជា៖

ក. មេកានិក សិក្សាពីមូលដ្ឋានគ្រឹះនៃការងារប្រមុំ(Fitting Metal) ម៉ាស៊ីនក្រឡឹង ហ្វ្រែ ម៉ាស៊ីនស័្វយប្រវត្តិCNC និងម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្តិ(Automation Production Line) និង ប្រព័ន្ធខ្យល់&ប្រព័ន្ធប្រេង

ខ. ទូរគមនាគមន៍ សិក្សាពីការដំឡើងអង់តែន ប្រព័ន្ធផ្សព្វផ្សាយសេវាទូរស័ព្ទ (Mobile Network) សរសេរកម្មវិធីផ្សព្វផ្សាយ(Programming Network) ដំឡើងរ៉ូបូតទិក(Robotic) ឌីហ្សាញផលិតផលដោយម៉ាស៊ី3D(3D Printing) និងប្រព័ន្ធប្រព័ន្ធកាមេរ៉ា(Camera Network)

គ. អគ្គិសនី សិក្សាពីការដំឡើងបណ្តាញអគ្គសនីក្នុងអគារ(Wiring) ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ(Automatic Control Systems) សរសេរកម្មវិធីPLC & Sensors ប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី DC &AC និងមូលដ្ឋានគ្រឹះគ្រឿងបង្គុំអគ្គិសនី

យើងសង្ឈឹមថា មជ្ឈមណ្ឌលនេះនឹងចូលរួមរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរបស់    រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញ​ឱ្យកម្ពុជាឈានទៅឋានៈជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈការអប់រំបណ្តុះបណ្តាលកម្លាំងពលកម្មលើមុខ ជំនាញបច្ចេកទេសកម្រិតខ្ពស់ ។ ហើយយើងក៏សង្ឃឹមជឿជាក់ថា ដៃគូអភិវឌ្ឍទាំងអស់នឹងបន្តឧបត្ថម្ភ គាំទ្រដល់ដំណើរការរបស់មជ្ឈមណ្ឌលនេះ ឱ្យបានជោគជ័យតាមការគោលដៅ ។

Logo របស់មជ្ឈមណ្ឌល

មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាងមេគង្គ គឺជាមជ្ឈមណ្ឌលដែលបង្កើតឡើងរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (National Polytechnic Institute of Cambodia) និងសកលវិទ្យាល័យវិទ្យាសាស្ត្រ អនុវត្តន៍ធានជីង ចិន-អាឡឺម៉ង់ (Tianjin Sino-University of Applied Sciences) ហើយភាគី NPIC ជាអ្នកផ្តល់ទីកន្លែងដោយបំពាក់គ្រឿងសង្ហារឹមដូចជា តុ ទូរ កៅអី ក្តារខៀន កង្ហា ម៉ាស៊ីនត្រជាក់ ដោយឡែកភាគីចិន បំពាក់នូវឧបករណ៍បណ្តុះបណ្តាល      គម្រោងកិច្ចសហប្រតិបត្តិនេះ មានទីតាំងនៅអគារថ្មីស្រឡាងនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) មានចំនួន ៤ជាន់ ស្មើនឹង ២៧បន្ទប់ រួមមាន៖ បន្ទប់រោងជាង ចំនួន ១៨ បន្ទប់ទ្រឹស្តីចំនួន ០៦ បន្ទប់ប្រជុំចំនួន ០១ បន្ទប់មិត្តភាពកម្ពុជា-ចិន ចំនួន ០១  និងបន្ទប់សស្ត្រាចារ្យចំនួន ០១។រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈសាកលវិទ្យាល័យTianjin Sino-German University of Applied Sciences បានផ្តល់ជាសម្ភារៈ ម៉ាស៊ីន និងឧបករណ៍បណ្តុះបណ្តាលដែលគិតជាទឹកមានតម្លៃប្រមាណជា ពីរលានដុល្លារអាមេរិច(2 million US dollar) ដែលបានបំពាក់នៅតាមរោងជាងចំនួនសរុប ១៨​ ដោយមានជំនាញចំនួនបី មានដូចជា ៖

       ១) មេកានិក និងមេកាត្រូនិក

       ២) ទូរគមនាគមន៍ និង

       ៣) អគ្គិសនី

មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាងមេគង្គ ត្រូវបានដាក់អោយដំណើរការជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម Li Hongzhong សមាជិកការិយាល័យនយោបាយគណៈមជ្ឈឹមបក្សកុំមុយនិស្តចិន ព្រមទាំងឯកឧត្តមអស់លោកជាប្រតិភូអបដំណើរ និងឯកឧត្តមប​ណ្ឌិត អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  • បណ្តុះបណ្តាលជំនាញបច្ចេកទេស ឱ្យស្របតាមការរីកចំម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដ៏ដូចជាអនាគតខាងមុខ។
  • បណ្តុះបណ្តាលដល់សាស្រ្តាចារ្យ សិស្ស/ និស្សិត បុគ្គលិកក្រុមហ៊ុនក្នុងប្រទេស ក៍ដូចជាសាស្រ្តាចារ្យ សិស្ស/ និស្សិត នៃបណ្តាប្រទេសក្នុងតំបន់មេគង្គមាន ប្រទេសកម្ពុជា ថៃ ឡាវ រៀតណាម ភូមា ជាដើម។
  • គ្រប់គ្រង រួមគ្នាដោយភាគីកម្ពុជា និងចិន ផ្អែកលើគោលការណ៍៖ សាងសង់រួមគ្នា ស្រាវជ្រាវរួមគ្នា ប្រើប្រាស់រួមគ្នា ទទួលផលប្រយោជន៍រួមគ្នា និងការអភិវឌ្ឍឈ្នះ-ឈ្នះ ។
  • បណ្តុះបណ្តាលសិស្សថ្នាក់វិញ្ញាបនបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត C1, C2 & C3 និង
  • បណ្តុះបណ្តាលកម្រិតជាន់ខ្ពស់បច្ចេកទេស(Diploma)លើជំនាញវិទ្យាសាស្ត្រអនុវត្តន៍នានា តាមតម្រូវការទីផ្សារ នាពេលអនាគតផងដែរ ។
  • សហប្រតិបត្តិការជាតិ និងប្រទេសក្នុងតំបន់ទន្លេមេគង្គមានដូចជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។
Image
Name
Designation
Short Description
Social Links
លោក គាត រ៉ាយុត
ប្រធានមជ្ឈមណ្ឌល

បរិញ្ញាបត្រជាន់ខ្ពស់

លោក កៅ ចាន់ណា
អនុរក្សមជ្ឈមណ្ឌល

បរិញ្ញាបត្រអគ្គិសនី

លោក ឃួន សុផៃ
អនុរក្សមជ្ឈមណ្ឌល

បរិញ្ញាបត្រមេកានិកទូទៅ

លោក ជឹម សុឃន
សាស្ត្រាចារ្យ

បរិញ្ញាបត្រមេកានិករថយន្ត

កញ្ញា ឯក្ ស្រីនាង
សាស្ត្រាចារ្យ

បរិញ្ញាបត្រអគ្គិសនី

លោក សី សា៊ងហុី
សាស្ត្រាចារ្យ

បរិញ្ញាបត្រមេកានិកទូទៅ

លោក សុខ្ ពិសី
សាស្ត្រាចារ្យ

បរិញ្ញាបត្រមេកានិកទូទៅ

កញ្ញា លេង អិត
សាស្ត្រាចារ្យ

បរិញ្ញាបត្រអគ្គិសនី

លោក សាន វាសនា
សាស្ត្រាចារ្យ

បរិញ្ញាបត្រទូរគមនាគមន៍

កញ្ញា ឆន ចាន់ធា
សាស្ត្រាចារ្យ

បរិញ្ញាបត្រមអឡិចត្រូនិក

កញ្ញា អ៊ាន ស្រីល័ក្ខ
សាស្ត្រាចារ្យ

បរិញ្ញាបត្រអគ្គិសនី

លោក លៀង លាប
សាស្ត្រាចារ្យ

បរិញ្ញាបត្ររងអគ្គិសនី

កញ្ញា ហេង សីហា
សាស្ត្រាចារ្យ

បរិញ្ញាបត្ររងមេកាត្រូនិក

ទំនាក់ទំនង

  • លោក គាត រ៉ាយុត (092 ​770 ​335)
  • លោក ​ ឃួន សុផៃ (012 ​727 416)

ខិតប័ណ្ណផ្សព្វផ្សាយ