ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Minebea(Cambodia) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)

ពោធិ៍សាត់៖ នារសៀល ថ្ងៃអង្គារ ៦ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកនាយករង សេង សុខហេង និងលោកនាយករង ហោ ច័ន្ទសុខា ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Minebea(Cambodia) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១០ សាកលវិទ្យាល័យ/វិទ្យាស្ថាន និង ១ វិទ្យាល័យ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងវិស័យឧស្សាហកម្ម ស្វែងយល់ពីបរិយាកាសការងារ ដំណើរការផលិត បច្ចេកវិទ្យាទំនើប និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់វិស័យឧស្សាហកម្ម និងការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងវិស័យឯកជន។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីប្រវត្តិ សកម្មភាពអាជីវកម្ម ខ្សែសង្វាក់ផលិតកម្ម បច្ចេកវិទ្យាផលិតទំនើប ព្រមទាំងលក្ខខណ្ឌ និងអត្ថប្រយោជន៍ផ្សេងៗដែលក្រុមហ៊ុនផ្តល់ជូនបុគ្គលិក។ គណៈប្រតិភូក៏បានចុះទស្សនាផ្ទាល់នៅតាមខ្សែផលិតកម្ម និងសិក្សាអំពីស្តង់ដារគ្រប់គ្រងគុណភាព…

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស

ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុន ដៃគូ អិមអ៊ីភី សឹលូសិន ឯ.ក ស្ដីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញបច្ចេកទេស ។

លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារប្រជុំពិភាក្សាអំពី “កម្មវិធី និងការបណ្តុះបណ្តាល TVET ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន”

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករង ហោ ច័ន្ទសុខា និងក្រុមការងារប្រជុំពិភាក្សាអំពី “កម្មវិធី និងការបណ្តុះបណ្តាល TVET ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន” ជាមួយ Prof. Rajah Rasiah, Professor of Economics and Executive Director, Asia-Europe Institute, University of Malaya of Malaysia.

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន

ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លីវ គីមឡាយ មន្ត្រីកម្មវិធីអប់រំ (Education Program Officer) នៃអង្គការ UNESCO ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់អំពីការវិវឌ្ឍនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងវិទ្យាស្ថាន