ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Minebea(Cambodia) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)
ពោធិ៍សាត់៖ នារសៀល ថ្ងៃអង្គារ ៦ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកនាយករង សេង សុខហេង និងលោកនាយករង ហោ ច័ន្ទសុខា ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Minebea(Cambodia) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១០ សាកលវិទ្យាល័យ/វិទ្យាស្ថាន និង ១ វិទ្យាល័យ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងវិស័យឧស្សាហកម្ម ស្វែងយល់ពីបរិយាកាសការងារ ដំណើរការផលិត បច្ចេកវិទ្យាទំនើប និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់វិស័យឧស្សាហកម្ម និងការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងវិស័យឯកជន។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីប្រវត្តិ សកម្មភាពអាជីវកម្ម ខ្សែសង្វាក់ផលិតកម្ម បច្ចេកវិទ្យាផលិតទំនើប ព្រមទាំងលក្ខខណ្ឌ និងអត្ថប្រយោជន៍ផ្សេងៗដែលក្រុមហ៊ុនផ្តល់ជូនបុគ្គលិក។ គណៈប្រតិភូក៏បានចុះទស្សនាផ្ទាល់នៅតាមខ្សែផលិតកម្ម និងសិក្សាអំពីស្តង់ដារគ្រប់គ្រងគុណភាព…















