នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ Mr. Yeoh Saik Chooi, Director of Elephant Journey International Education Services LTD នៃប្រទេសម៉ាឡេស៊ី។
កិច្ចពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់ NPIC ដើម្បីឈានឆ្ពោះក្លាយទៅជាគ្រឹះស្ថានបណ្តុះបណ្តាលកម្រិតស្តង់ដាអន្តរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតបរទេសនាពេលអនាគត។ កិច្ចសហការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Elephant Journey International Education Services LTD នៅពេលនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ដើម្បីសម្រេចឱ្យបាននូវគោលដៅមួយនេះ។





















