នាថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) បានទទួលស្វាគមន៍គណៈប្រតិភូមកពីសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីសកម្មភាព និងការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីសក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់វិទ្យាស្ថាន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងវិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។





















