- បណ្តុះបណ្តាលជំនាញបច្ចេកទេស ឱ្យស្របតាមការរីកចំម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដ៏ដូចជាអនាគតខាងមុខ។
- បណ្តុះបណ្តាលដល់សាស្រ្តាចារ្យ សិស្ស/ និស្សិត បុគ្គលិកក្រុមហ៊ុនក្នុងប្រទេស ក៍ដូចជាសាស្រ្តាចារ្យ សិស្ស/ និស្សិត នៃបណ្តាប្រទេសក្នុងតំបន់មេគង្គមាន ប្រទេសកម្ពុជា ថៃ ឡាវ រៀតណាម ភូមា ជាដើម។
- គ្រប់គ្រង រួមគ្នាដោយភាគីកម្ពុជា និងចិន ផ្អែកលើគោលការណ៍៖ សាងសង់រួមគ្នា ស្រាវជ្រាវរួមគ្នា ប្រើប្រាស់រួមគ្នា ទទួលផលប្រយោជន៍រួមគ្នា និងការអភិវឌ្ឍឈ្នះ-ឈ្នះ ។
- បណ្តុះបណ្តាលសិស្សថ្នាក់វិញ្ញាបនបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត C1, C2 & C3 និង
- បណ្តុះបណ្តាលកម្រិតជាន់ខ្ពស់បច្ចេកទេស(Diploma)លើជំនាញវិទ្យាសាស្ត្រអនុវត្តន៍នានា តាមតម្រូវការទីផ្សារ នាពេលអនាគតផងដែរ ។
- សហប្រតិបត្តិការជាតិ និងប្រទេសក្នុងតំបន់ទន្លេមេគង្គមានដូចជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។

មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គគឺជាកន្លែងផ្តល់នូវចំណេះ ជំនាញបច្ចេកទេស មុខរបរចិញ្ចឹមជីវិតរបស់ប្អូនៗសិស្ស សិក្ខាកាម និងកម្មករនិយោជិតខ្វះជំនាញផងដែរ។មួយវិញទៀតមជ្ឈមណ្ឌលនឹងថ្នាលសម្រាប់គ្រប់អ្នកសិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ ថែមទៀតផង។មជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសចំនួនបីសំខាន់ៗ មានដូចជា៖
ក. មេកានិក សិក្សាពីមូលដ្ឋានគ្រឹះនៃការងារប្រមុំ(Fitting Metal) ម៉ាស៊ីនក្រឡឹង ហ្វ្រែ ម៉ាស៊ីនស័្វយប្រវត្តិCNC និងម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្តិ(Automation Production Line) និង ប្រព័ន្ធខ្យល់&ប្រព័ន្ធប្រេង
ខ. ទូរគមនាគមន៍ សិក្សាពីការដំឡើងអង់តែន ប្រព័ន្ធផ្សព្វផ្សាយសេវាទូរស័ព្ទ (Mobile Network) សរសេរកម្មវិធីផ្សព្វផ្សាយ(Programming Network) ដំឡើងរ៉ូបូតទិក(Robotic) ឌីហ្សាញផលិតផលដោយម៉ាស៊ី3D(3D Printing) និងប្រព័ន្ធប្រព័ន្ធកាមេរ៉ា(Camera Network)
គ. អគ្គិសនី សិក្សាពីការដំឡើងបណ្តាញអគ្គសនីក្នុងអគារ(Wiring) ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ(Automatic Control Systems) សរសេរកម្មវិធីPLC & Sensors ប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី DC &AC និងមូលដ្ឋានគ្រឹះគ្រឿងបង្គុំអគ្គិសនី
យើងសង្ឈឹមថា មជ្ឈមណ្ឌលនេះនឹងចូលរួមរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យកម្ពុជាឈានទៅឋានៈជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈការអប់រំបណ្តុះបណ្តាលកម្លាំងពលកម្មលើមុខ ជំនាញបច្ចេកទេសកម្រិតខ្ពស់ ។ ហើយយើងក៏សង្ឃឹមជឿជាក់ថា ដៃគូអភិវឌ្ឍទាំងអស់នឹងបន្តឧបត្ថម្ភ គាំទ្រដល់ដំណើរការរបស់មជ្ឈមណ្ឌលនេះ ឱ្យបានជោគជ័យតាមការគោលដៅ ។

























