សារពីព្រឹទ្ធបុរសមហាវិទ្យាល័យ

លោក ចាន់ សុភាព

នៅក្នុងយុគសម័យសកលភាវូបនីយកម្ម ការរស់នៅពោរពេញទៅដោយការប្រកួតប្រជែងក្នុងគោលបំណងទទួលបាននូវភាពល្អប្រសើរ ដើម្បីបំពេញឲ្យមហិច្ឆតារបស់ខ្លួន មនុស្សភាគច្រើនតែងតែរិះរកនូវវិធីសាស្ត្រថ្មីៗដែលជាឧបករណ៍រុញជីវិតរបស់ពួកគេឲ្យទៅដល់គោលដៅ។ ទន្ទឹមនឹងនោះ យើងសង្កេតឃើញថា បច្ចេកវិទ្យាទំនើបៗនៅបណ្តាប្រទេសជឿនលឿនមួយចំនួនក៏បាន និងកំពុងអភិវឌ្ឍយ៉ាងសកម្មផងដែរ។ ឧបករណ៍ថ្មីៗ ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដែលយើងនឹកស្មានមិនដល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងវិស័យផ្សេងៗ។ ខ្សែសង្វាក់ផលិតកម្មបែបថ្មី និងប្រកបដោយបច្ចេកវិទ្យាទំនើបក៏ត្រូវបានបង្កើតឡើងនៅក្នុងសតវត្សរ៍ទី២១នេះផងដែរ។ វាត្រូវបានគេស្គាល់ថា Fourth Industrial Revolution (I.R 4.0)ដែលជាប្រភេទខ្សែសង្វាក់ឧស្សាហកម្មបំពាក់បច្ចេកវិទ្យាអេឡិចត្រូនិក និងទូរគមនាគមន៍។ ភាពរីកចម្រើនក្នុងការស្រាវជ្រាវលើវិស័យអេឡិចត្រូនិក អាចឲ្យគេបង្កើតបាននូវឧបករណ៍ប្រើប្រាស់ដែលមានលក្ខណៈឆ្លាតវៃ (Intelligent) និងដំណើរការបានដោយស្វ័យប្រវត្តិ (Automation) ហើយក៏មានឧបករណ៍អេឡិចត្រូនិកខ្លះទៀត អាចឲ្យយើងធ្វើការបញ្ជាពីចម្ងាយបានដោយការបញ្ជូនទិន្ន័យពីទីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈប្រព័ន្ធទូរគមនាគមន៍បានផងដែរ។ ជារួម ប្រព័ន្ធអេឡិចត្រូនិក គឺជាខួរក្បាលដ៏ពិសេសមួយដែលអាចបង្កើតបាននូវភាពឆ្លាតវៃ និងប្រព័ន្ធទូរគមនាគមន៍ប្រៀបបានទៅនឹងសរសៃឈាមក្នុងការបញ្ជូនទិន្នន័យពីកន្លែងមួយទៅកន្លែងមួយទៀត ៕

ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឬវិស្វករ
ថ្នាក់បច្ចេកទេសជាន់ខ្ពស់

ថ្នាក់បច្ចេកទេសជាន់ខ្ពស់ (២ឆ្នាំ)

$400
$400
  • ជាប់ ឬធ្លាក់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០

ថ្នាក់បរិញ្ញាបត្រ ឬវិស្វករ (៤ឆ្នាំ)

$800
$800
  • ជាប់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០
Coming Soon

ថ្នាក់បន្តវិស្វករ (ចុងសប្តាហ៍)

$800
$800
  • ជាប់បរិញ្ញាបត្ររង ឬបច្ចេកទេសជាន់ខ្ពស់
  • សៅរ៍-អាទិត្យ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៧ៈ០០
    with 1 hour break

ទំនាក់ទំនង

  • លោក រឿង ថៃ (010-952178)
  • កញ្ញា ផល ធារី (069-916152)

ខិតប័ណ្ណផ្សព្វផ្សាយ