អបអរនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាទទួលជ័យលាភីជើងឯក Winner for Water Quality ក្នុងការប្រកួតប្រជែងកម្មវិធី 4th MRC​​​​​​​​​​ River Monitoring នៅប្រទេសឡាវ

អបអរសាទរដល់ក្រុមនិស្សិតមហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលបានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង River Monitoring Technology Competition (MRC) លើវិញ្ញាសារផ្នែក “វាស់ស្ទង់គុណភាពទឹក” នេះជាវគ្គផ្ដាច់ព្រ័ត្រដែលបានរៀបចំឡើងនៅក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវ សំរាប់ក្រុមនិស្សិតតំណាងឲ្យNPIC ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយក្រុមនិស្សិតមកពី៤ប្រទេសក្នុងតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ ថៃ វៀតណាម ក្នុងកម្មវិធីសន្និសិទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដោយនិស្សិតNPIC បានទទួលជ័យលាភីលេខ១ ពានរង្វាន់មេដាយ និងទឹកប្រាក់ចំនួន ៥,០០០ដុល្លា លើគម្រោងត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ ដែលឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការទន្លេមេគង្គមកពីបីប្រទេសរួមមាន កូរ៉េ អូស្រ្តាលី និង សិង្ហបុរី កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣។ Congratulations to the Electronic students of the National