វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានរៀបចំសន្និសីទលើកទី២ ស្ដីពី “បច្ចុប្បន្នភាពនៃនវានុវត្តន៍ ក្នុងវិស័យវិស្វកម្ម និងបច្ចេកទេស” 

ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ចែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានរៀបចំសន្និសីទលើកទី២ ស្ដីពី “បច្ចុប្បន្នភាពនៃនវានុវត្តន៍ ក្នុងវិស័យវិស្វកម្ម និង បច្ចេកទេស”

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត​ ​ពេជ​ សោភ័ន​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស​ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​

ព្រឹកថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត​ ​ពេជ​ សោភ័ន​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស​ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​ ដោយមានការចូលរួមពីឯកឧត្តមនាយក​​ ប៊ុន​ ភារិន​ និងសហការី​ ឯកឧត្តម​​ ប៉ុក​ ប៉ាន់​ រដ្ឋលេខាធិការនៃក្រសួងការងារ​​​ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ ឯឧត្តម​បណ្ឌិត​ ហ៊ីង​ ស៊ីដេត​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងអប់រំយុវជន និងកីឡា លោក សេង ចំរើន មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងលោកស្រី យ៉ែម

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា យកទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍធនធានមនុស្សឌីជីថល — រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា តំណាងដោយឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន​។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាវិទ្យាស្ថានមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជី​ ហេីយសម្រេចផ្តល់កុំព្យូទ័រចំនួន ២០០គ្រឿង និងបានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដល់និស្សិតពូកែ​ ជនជាតិភាគតិច​ និងមានជីវភាពលំបាក​ សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ២០០គ្រឿនដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។ ជាការឆ្លើយតប

មន្ត្រីរាជការ​ សាស្ត្រាចារ្យ​ បុគ្គលិក​ និងសិស្ស-និស្សិតទាំងអស់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​ (NPIC) ចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ

រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា