Detail

ទទួលជួប និងថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ⁣⁣⁣ Muhammad Ridwan, M.Hum.

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧៖
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានទទួលជួប និងថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ⁣⁣⁣ Muhammad Ridwan, M.Hum. ដែលបានមកជួយបង្ហាត់បង្រៀនភាសាឥណ្ឌូនេស៊ីដល់សាស្ត្រាចារ្យ ⁣⁣⁣ និងនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា⁣ អស់រយះពេលប្រម៉ាណជា៥ខែ។ សូមលោកសាស្ត្រាចារ្យធ្វើដំណើរទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាព៕