Detail

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានទទួលជួបសំណេះសំណាល និងផ្តល់ន

រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧៖

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានទទួលជួបសំណេះសំណាល និងផ្តល់នូវអនុសាសន៍ណែនាំក្នុងការសិក្សារៀនសូត្រលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់សិស្ស-និស្សិតដែលមកទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ និស្សិតដែលបានចូលរួមមកពី៖

១. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តសៀមរាប

២. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តកំពត

៣. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តតាកែវ

៤. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តបាត់ដំបង

៥. វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

៦. វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង

៧. មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ខេត្តកំពង់ចាម