សារពីព្រឹទ្ធបុរសមហាវិទ្យាល័យ

លោក មិន ឆេងហ៊ាន់

មហាវិទ្យាល័យមេកានិករថយន្ត មានគោលដៅបណ្តុះបណ្តាលដល់និស្សិតដែលមានកម្រិត, វិញ្ញាបនបត្រ, ថ្នាក់ជាន់ខ្ពស់បច្ចេកទេស(ថ្នាក់មធ្យមបច្ចេកទេស), ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា(វិស្វករ) ដែលនិស្សិតមានជម្រើសវេនសិក្សា៖ ពេញម៉ោងចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ។

មានកម្មវិធីសិក្សាច្បាស់លាស់ដែលស្របតាមទីផ្សារការងារក្នុងនិងក្រៅស្រុកហើយបានផ្តោតលើបច្ចេកទេសរថយន្តទាំងម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និងរថយន្តហាយព្រីដ(Hybrid Vehicle) ដែលកំពុងពេញនិយមប្រើប្រាស់សព្វថ្ងៃនេះ និងសិក្សាស្រាវជ្រាវលើបច្ចេកទេសថ្មីៗរបស់រថយន្ត ព្រមទាំងមានបញ្ចូល​បណ្តុះបណ្តាលបញ្ជ្រាបនូវក្រមសីលធម៌វិជ្ជាជីវៈដល់និស្សិតដែលបណ្តាក្រុមហ៊ុននិងយានដ្ឋានត្រូវការជាចាំបាច់។ សព្វថ្ងៃនេះមហាវិទ្យាល័យមេកានិករថយន្តមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា៖ ក្រុមហ៊ុន RMA (រថយន្ត FORD), ក្រុមហ៊ុន HYUNDAI, យានដ្ឋាន A Klasse Auto, រោងចក្រឧស្សាហកម្ម,…) និងក្រុមហ៊ុនក្រៅប្រទេសដូចជាក្រុមហ៊ុន (ReNet Cambodia HR) របស់ប្រទេសជប៉ុនហើយត្រូវធ្វើការប្រឡងនិងតេស្តសមត្ថភាពដោយផ្ទាល់ពីក្រុមហ៊ុនរបស់ជប៉ុនដើម្បីជ្រើសរើសនិស្សិតមេកានិករថយន្តជាច្រើននាក់រៀងរាល់ឆ្នាំទៅបម្រើការនៅប្រទេសជប៉ុន។ ចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាពីទីនេះពួកគាត់មានជម្រើសឱកាសការងារជាច្រើនដូចជា៖

១. បើនិស្សិតមានចំណាប់អារម្មណ៍បំរើការងារតាមក្រុមហ៊ុនរោងចក្រ និងយានដ្ឋាន ដូចនេះក្រុមហ៊ុនជាច្រើនក្នុងស្រុកបានមកផ្សព្វផ្សាយដោយផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)​ ដល់និស្សិតឆ្នាំទី២ ថ្នាក់មធ្យម ថ្នាក់វិស្វករមេកានិករថយន្តឆ្នាំទី៤មុនបញ្ចប់ការសិក្សា នេះហើយជាឱកាសការងារសម្រាប់និស្សិតដែលសិក្សានៅមហាវិទ្យាល័យមេកានិករថយន្ត។

. បើនិស្សិតមានគោលបំណងនិងចាប់អារម្មណ៏ក្នុងការបើកយានដ្ឋានខ្លួនឯង ហើយពួកគាត់បានបន្តចុះកម្មសិក្សានៅតាមយានដ្ឋានអោយមានបទពិសោធិន៍ការងារជួសជុលជាក់ស្តែងតែរយៈពេល២ទៅ៣ឆ្នាំ ពួកគាត់នឹងក្លាយទៅជាម្ចាស់យានដ្ឋានពិតប្រាកដ។

ដូចនេះខ្ញុំសូមគោរពនិងជម្រាបជូនដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៏ខាងវិស័យបច្ចេកទេសផ្នែកវិស្វកម្មមេកានិករថយន្ត អាចបញ្ជូន បង ប្អូន កូន ក្មួយ មកសិក្សានៅមហាវិទ្យាល័យមេកានិករថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទៅអនាគតពួកគាត់នឹងក្លាយជាអ្នកបច្ចេកទេសពិតប្រាដកក្រោយពីបានបញ្ចប់ការសិក្សានៅទីនេះ៕

ថ្នាក់បច្ចេកទេសជាន់ខ្ពស់ (២ឆ្នាំ)

$400
$400
  • ជាប់ ឬធ្លាក់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០

ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឬវិស្វករ (៤ឆ្នាំ)

$800
$800
  • ជាប់បាក់ឌុប (ថ្នាក់ទី១២)
  • ច័ន្ទ-សុក្រ
    ៨ៈ០០ - ១២ៈ០០
    និង
    ១៣ៈ០០ - ១៦ៈ០០
Coming Soon

Weekend

  • Comming Soon
    with 1 hour break
រូបភាព
គោត្តនាម-នាម
តួនាទី
កម្រិតវប្បធម៌
បណ្តាញទំនាក់ទំនង
លោក មិន ឆេងហ៊ាន់
ប្រធានមហាវិទ្យាល័យ

ប្រធានមហាវិទ្យាល័យមេកានិករថយន្ត

លោក ប៉ែន ពេជ្រសំណាង
អនុប្រធានមហាវិទ្យាល័យ

អនុបណ្ឌិត

លោក ឆាំ​ រស្មីខេមរា
ប្រធានមជ្ឈមណ្ឌល Hyundai Koica Dream Center

អនុបណ្ឌិត

លោក សន មុន្នីរ័ត្ន
អនុរក្សមហាវិទ្យាល័យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក អោក សុផល
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ម៉ម សុខនៅ
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក សាន់ សំណាង
សាស្រ្តាចារ្យ

អនុបណ្ឌិត

លោក លាង សុខួង
សាស្រ្តាចារ្យ

អនុបណ្ឌិត

លោក ហម សាវេន
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ជា សម្បត្តិ
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក យ៉ាន់ សុខា
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក​ ចាន់ សុធី
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក អ៊ុំ វឌ្ឍនា
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក មៀច សុភ័ក្ត
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក បូរ ថាំងងីម
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ហ៊ុន គឹមហាយ
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក អ៊ឹង ប៉ផេង
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

លោក ថំ ជីង
សាស្រ្តាចារ្យ

បរិញ្ញាបត្របច្ចេកវិទ្យា

ទំនាក់ទំនង

  • លោក សន មុន្នីរ័ត្ន (095 207 192)
  • លោក បូរ ថាំងងីម (070 737 852)

ខិតប័ណ្ណផ្សព្វផ្សាយ